១ សាំយូអែល 31:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំបាំងនោះក៏ប្រែជាលំបាកណាស់ដល់សូល ពួកពលធ្នូក៏តាមទ្រង់ទាន់ ហើយទ្រង់មានព្រះទ័យតក់ស្លុតជាខ្លាំង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចម្បាំងនោះធ្វើឲ្យលំបាកដល់ស្តេចសូលណាស់ ពួកពលធ្នូក៏តាមទ្រង់ទាន់ ហើយទ្រង់មានព្រះហឫទ័យតក់ស្លុតជាខ្លាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ពួកគេសម្រុកទៅលើព្រះបាទសូល ទ័ពបាញ់ព្រួញបានដេញតាមទាន់ព្រះបាទសូល ធ្វើឲ្យស្ដេចតក់ស្លុតយ៉ាងខ្លាំង ។ អាល់គីតាប បន្ទាប់មក ពួកគេសំរុកទៅលើស្តេចសូល ទ័ពបាញ់ព្រួញបានដេញតាមទាន់ស្តេចសូលធ្វើឲ្យស្តេចតក់ស្លុតយ៉ាងខ្លាំង។ |
ដាវីឌសួរថា ចុះយ៉ាងដូចម្តេចទៅ សូមប្រាប់ខ្ញុំផង គាត់ជំរាបថា ពួកបណ្តាទ័ពបានរត់ពីចំបាំងចេញ ហើយមានមនុស្សជាច្រើនបានដួលស្លាប់ដែរ ឯសូលនឹងយ៉ូណាថាន ជាបុត្រាទ្រង់ ក៏បានសុគតហើយ
មនុស្សកំឡោះនោះជំរាបថា គាប់ចួនជាខ្ញុំកំពុងនៅលើភ្នំគីលបោ នោះឃើញសូលទ្រង់ច្រត់លើលំពែងរបស់ទ្រង់ ឯពលរទេះ នឹងពលសេះរបស់គេក៏តាមទ្រង់ជាប្រកិត
លំដាប់នោះ ដាវីឌក៏ទៅយកអដ្ឋិរបស់សូល នឹងយ៉ូណាថាន ជាបុត្រទ្រង់ ពីពួកយ៉ាបេស-កាឡាតដែលគេបានលួចយកពីទីធ្លាក្រុងបេត-សាន ជាកន្លែងដែលពួកភីលីស្ទីនបានព្យួរ នៅថ្ងៃដែលគេសំឡាប់ទ្រង់ នៅភ្នំគីលបោ
តែមានមនុស្សម្នាក់យឹតធ្នូ បាញ់ព្រាវទៅ ត្រូវស្តេចអ៊ីស្រាអែល ត្រង់ប្រឡោះអាវក្រោះទ្រង់ ដូច្នេះ ទ្រង់មានបន្ទូលបង្គាប់ ដល់អ្នកបរព្រះរាជរថទ្រង់ថា ចូរញាក់បង្ហៀរត្រឡប់រថ នាំយើងចេញពីពលទ័ពទៅ ដ្បិតយើងមានរបួសជាទំងន់
នោះអំណាចរត់រួច នឹងបាត់ចេញពីមនុស្សលឿន ឯមនុស្សមានកំឡាំង ក៏មិនបានចំរើនកំឡាំងរបស់ខ្លួនដែរ ហើយមនុស្សពូកែនឹងដោះខ្លួនឲ្យរួចមិនបាន