Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 1:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 មនុស្ស​កំឡោះ​នោះ​ជំរាប​ថា គាប់​ចួន​ជា​ខ្ញុំ​កំពុង​នៅ​លើ​ភ្នំ​គីលបោ នោះ​ឃើញ​សូល​ទ្រង់​ច្រត់​លើ​លំពែង​របស់​ទ្រង់ ឯ​ពល​រទេះ នឹង​ពល​សេះ​របស់​គេ​ក៏​តាម​ទ្រង់​ជា​ប្រកិត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 យុវជន​នោះ​ជម្រាប​ថា៖ «ហេតុ‌ការណ៍​នោះ​កើត​ឡើង ពេល​ខ្ញុំ​កំពុង​នៅ​លើ​ភ្នំ​គីលបោ បាន​ឃើញ​ស្ដេច​សូល​ច្រត់​លើ​លំពែង​របស់​ទ្រង់ ឯ​ពល​រទេះ និង​ពល​សេះ​របស់​គេ​ក៏​តាម​ទ្រង់​យ៉ាង​ប្រកិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 យុវ‌បុរស​រៀប​រាប់​ថា៖ «ពេល​កើត​ហេតុ‌ការណ៍​នោះ ខ្ញុំ​បាទ​ក៏​ស្ថិត​នៅ​លើ​ភ្នំ​គីល‌បោ​ដែរ។ ខ្ញុំ​បាទ​បាន​ឃើញ​ព្រះ‌បាទ​សូល​ច្រត់​នៅ​លើ​លំពែង​របស់​ស្ដេច ហើយ​មាន​រទេះ​ចម្បាំង និង​ទ័ព​សេះ​របស់​សត្រូវ​ដេញ​តាម​យ៉ាង​ប្រកិត។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 យុវ‌បុរស​រៀប​រាប់​ថា៖ «ពេល​កើត​ហេតុ‌ការណ៍​នោះ ខ្ញុំ​ក៏​ស្ថិត​នៅ​លើ​ភ្នំ​គីល‌បោ​ដែរ។ ខ្ញុំ​បាន​ឃើញ​ស្តេច​សូល​ច្រត់​នៅ​លើ​លំពែង​របស់​គាត់ ហើយ​មាន​រទេះ​ចំបាំង និង​ទ័ព​សេះ​របស់​សត្រូវ​ដេញ​តាម​យ៉ាង​ប្រកិត។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 1:6
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ភ្នំ​គីលបោ​អើយ កុំ​ឲ្យ​មាន​សន្សើម ឬ​ភ្លៀង​ធ្លាក់​មក​លើ​ឯង​ឡើយ ក៏​កុំ​ឲ្យ​មាន​ស្រែ​ពេញ​ដោយ​ដង្វាយ​ទៀត​ដែរ ដ្បិត​នៅ​ទី​នោះខែល​នៃ​ពួក​ខ្លាំង​ពូកែ​បាន​ត្រូវ​បង្អាប់ គឺ​ជា​ខែល​របស់​សូល ទុក​ដូច​ជា​មិន​បាន​ចាក់​ប្រេង​តាំង​ទ្រង់​ឡើយ​សោះ


រួច​ដាវីឌ​សួរ​អ្នក​កំឡោះ ដែល​នាំ​ដំណឹង​មក​ជំរាប​នោះ​ថា ដូច​ម្តេច​បាន​ជា​អ្នក​ដឹង​ថា សូលនឹង​យ៉ូណា‌ថាន​ជា​បុត្រា​ទ្រង់ បាន​សុគត​ហើយ​ដូច្នោះ


កាល​ទ្រង់​បែរ​ទត​មក​ក្រោយ​ឃើញ​ខ្ញុំ នោះ​ទ្រង់​ក៏​ហៅ​ខ្ញុំ ហើយ​ខ្ញុំ​ទូល​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់


ចួន​ជា​មាន​សង្ឃ​១​អង្គ ចុះ​មក​តាម​ផ្លូវ​នោះ កាល​បាន​ឃើញ​គាត់ នោះ​ក៏​វាង​តាម​ម្ខាង​ហួស​ទៅ


នាង​ក៏​ទៅ​រើស​សន្សំ​ក្នុង​ស្រែ​តាម​ពួក​អ្នក​ច្រូត ហើយ​គាប់​ជួន​ជា​នាង​ទៅ​ក្នុង​ស្រែ​១​របស់​បូអូស ដែល​ជា​សាច់‌ញាតិ​នឹង​អេលី‌ម៉ាលេច


គ្រា​នោះពួក​ភីលីស្ទីន​គេ​ប្រមូល​គ្នា​មក​បោះ​ទ័ព​នៅ​ត្រង់​ស៊ូណែម ហើយ​សូល​ទ្រង់​ក៏​ប្រមូល​ពួក​អ៊ីស្រាអែល​ទាំង​អស់ ទៅ​បោះ​ទ័ព​នៅ​ត្រង់​គីលបោ​ដែរ


ចាំ​មើល បើ​សិន​ជា​វា​ឡើង​តាម​ផ្លូវ ដែល​នាំ​ទៅ​ឯ​បេត-សេមែស ក្នុង​ដែន​ស្រុក​របស់​គេ នោះ​គឺ​ជា​ទ្រង់​ហើយ ដែល​បាន​ធ្វើ​ឲ្យ​យើង​កើត​មាន​សេចក្ដី​អាក្រក់​យ៉ាង​ធំ​នេះ តែ​បើ​មិន​ដូច្នោះ នោះ​យើង​នឹង​ដឹង​ថា មិន​មែន​ព្រះ‌ហស្ត​នៃ​ទ្រង់​ដែល​បាន​វាយ​យើង​ទេ គឺ​ជា​គ្រោះ​របស់​យើង​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម