ឱព្រះអង្គអើយ ទ្រង់ជាព្រះនៃទូលបង្គំ ទូលបង្គំនឹងស្វែងរកទ្រង់អស់ពីចិត្ត ព្រលឹងទូលបង្គំស្រេករកទ្រង់ រូបសាច់ទូលបង្គំរឭកចង់បានទ្រង់ នៅក្នុងស្រុករីងស្ងួត ហើយហួតហែង ដែលគ្មានទឹកសោះ
១ សាំយូអែល 26:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បោះទ័ពក្បែរផ្លូវ នៅលើភ្នំហាគីឡា ដែលនៅប្រទល់មុខនឹងទីរហោស្ថាន ឯដាវីឌ លោកអាស្រ័យនៅក្នុងទីរហោស្ថាននោះឯង ក៏ឮថា សូលតាមលោកមកដូច្នោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចសូលបានបោះទ័ពនៅលើភ្នំហាគីឡា ដែលនៅប្រទល់មុខនឹងយេស៊ីម៉ូន ក្បែរផ្លូវ។ ប៉ុន្តែ ដាវីឌបានអាស្រ័យនៅក្នុងទីរហោស្ថាននោះដែរ ពេលបានដឹងថាស្តេចសូលតាមលោកដូច្នោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចបោះជំរំក្បែរផ្លូវនៅលើភ្នំហាគីឡា ទល់មុខនឹងវាលយេស៊ីម៉ូន។ លោកដាវីឌរស់នៅក្នុងវាលរហោស្ថាន ហើយឃើញព្រះបាទសូលតាមរកចាប់ខ្លួនលោក នៅវាលរហោស្ថាន អាល់គីតាប ស្តេចបោះជំរំក្បែរផ្លូវនៅលើភ្នំហាគីឡា ទល់មុខនឹងវាលយេស៊ីម៉ូន។ ទតរស់នៅក្នុងវាលរហោស្ថាន ហើយឃើញស្តេចសូលតាមរកចាប់ខ្លួនគាត់នៅវាលរហោស្ថាន |
ឱព្រះអង្គអើយ ទ្រង់ជាព្រះនៃទូលបង្គំ ទូលបង្គំនឹងស្វែងរកទ្រង់អស់ពីចិត្ត ព្រលឹងទូលបង្គំស្រេករកទ្រង់ រូបសាច់ទូលបង្គំរឭកចង់បានទ្រង់ នៅក្នុងស្រុករីងស្ងួត ហើយហួតហែង ដែលគ្មានទឹកសោះ
ដាវីឌក៏ឃើញថា សូលទ្រង់បានចេញមករកជីវិតខ្លួនដែរ បានជាលោកនៅជាប់តែក្នុងព្រៃនៅទីរហោស្ថានស៊ីភនោះ
គ្រានោះ ពួកស្រុកស៊ីភឡើងទៅឯសូល នៅត្រង់គីបៀរទូលថា ដាវីឌបានពួននៅស្រុកយើងខ្ញុំ ក្នុងទីពំនួននៃភ្នំហាគីឡា ដែលនៅត្រង់ព្រៃ ខាងត្បូងទីរហោស្ថាន
ក៏យាងមកដល់ក្រោលចៀម ដែលនៅតាមផ្លូវ ជាកន្លែងដែលមានរអាង១ ហើយទ្រង់ចូលទៅផ្ទំនៅក្នុងរអាងនោះ រីឯដាវីឌ នឹងពួកលោក គេនៅក្នុងទីជ្រៅនៃរអាងនោះដែរ
គ្រានោះ ពួកស្រុកស៊ីភគេមកឯសូលនៅ ត្រង់គីបៀរទូលថា ដាវីឌកំពុងតែពួននៅក្នុងភ្នំហាគីឡា ដែលនៅប្រទល់មុខនឹងទីរហោស្ថាន