Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 26:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 នោះ​លោក​ចាត់​គេ​ឲ្យ​ទៅ​ឈ្លប‌លប​មើល ក៏​ដឹង​ពិត​ថា សូល​បាន​យាង​មក​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 នោះ​លោក​បាន​ចាត់​គេ​ឲ្យ​ទៅ​ស៊ើប​មើល ដើម្បី​ឲ្យ​ដឹង​ប្រាកដ​ថា ស្ដេច​សូល​បាន​យាង​មក​មែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 លោក​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ស៊ើប‌ការណ៍ រួច​ដឹង​ថា ព្រះ‌បាទ​សូល​យាង​មក​ដល់​ប្រាកដ​មែន។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 គាត់​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ស៊ើប​ការណ៍​រួច​ដឹង​ថា ស្តេច​សូល​មក​ដល់​ប្រាកដ​មែន។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 26:4
4 ការដាក់ឲ្យឆ្លើយតបគ្នា  

នែ ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ជា​ចៀម​នៅ​កណ្តាល​ហ្វូង​ស្វាន ដូច្នេះ ចូរ​ធ្វើ​ជា​អ្នក​ឆ្លាត​ដូច​ជា​ពស់ ហើយ​សុភាព​ដូច​ព្រាប


យ៉ូស្វេ ជា​កូន​នុន លោក​ចាត់​អ្នក​ស៊ើប​ការ​សំងាត់​២​នាក់ ឲ្យ​ចេញ​ពី​ស៊ីទីម​ទៅ ដោយ​ប្រាប់​ថា ចូរ​ទៅ​សង្កេត​មើល​ស្រុក​នោះ នឹង​ក្រុង​យេរីខូរ​ផង គេ​ក៏​ចេញ​ទៅ ហើយ​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​ស្រី​សំផឹង​ម្នាក់ ឈ្មោះ​រ៉ាហាប


ទ្រង់​បោះ​ទ័ព​ក្បែរ​ផ្លូវ នៅ​លើ​ភ្នំ​ហាគីឡា ដែល​នៅ​ប្រទល់​មុខ​នឹង​ទី​រហោ‌ស្ថាន ឯ​ដាវីឌ លោក​អាស្រ័យ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នោះ​ឯង ក៏​ឮ​ថា សូល​តាម​លោក​មក​ដូច្នោះ


ដូច្នេះ ដាវីឌ​រៀបចំ​ចេញ​ទៅ​ឯ​កន្លែង ដែល​សូល​បាន​បោះ​ទ័ព​នោះ លោក​ក៏​ឃើញ​កន្លែង​ដែល​សូល នឹង​អ័ប៊ី‌នើរ កូន​នើរ ជា​មេ‌ទ័ព​ទ្រង់​បាន​ដេក​នៅ ឯ​សូល​ទ្រង់​ផ្ទំ​នៅ​កណ្តាល​វង់​ទី​បោះ​ទ័ព ហើយ​បណ្តា​ទ័ព គេ​ដេក​នៅ​ព័ទ្ធ​ជុំវិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម