១ សាំយូអែល 26:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ ពួកស្រុកស៊ីភគេមកឯសូលនៅ ត្រង់គីបៀរទូលថា ដាវីឌកំពុងតែពួននៅក្នុងភ្នំហាគីឡា ដែលនៅប្រទល់មុខនឹងទីរហោស្ថាន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ ពួកស្រុកស៊ីភបានចូលមកគាល់ស្តេចសូល នៅត្រង់គីបៀរទូលថា៖ «ដាវីឌកំពុងពួននៅក្នុងភ្នំហាគីឡា ដែលនៅប្រទល់មុខនឹងវាលយេស៊ីម៉ូន »។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលរស់នៅវាលរហោស្ថានស៊ីភ ចូលទៅគាល់ព្រះបាទសូល នៅគីបៀរ ហើយទូលថា៖ «ដាវីឌលាក់ខ្លួននៅភ្នំហាគីឡា ទល់មុខនឹងវាលយេស៊ីម៉ូន»។ អាល់គីតាប អស់អ្នកដែលរស់នៅវាលរហោស្ថានស៊ីភ ចូលទៅជួបស្តេចសូល នៅគីបៀរ ហើយប្រាប់ថា៖ «ទតលាក់ខ្លួននៅភ្នំហាគីឡា ទល់មុខនឹងវាលយេស៊ីម៉ូន»។ |
គ្រានោះ ពួកស្រុកស៊ីភឡើងទៅឯសូល នៅត្រង់គីបៀរទូលថា ដាវីឌបានពួននៅស្រុកយើងខ្ញុំ ក្នុងទីពំនួននៃភ្នំហាគីឡា ដែលនៅត្រង់ព្រៃ ខាងត្បូងទីរហោស្ថាន
ទ្រង់បោះទ័ពក្បែរផ្លូវ នៅលើភ្នំហាគីឡា ដែលនៅប្រទល់មុខនឹងទីរហោស្ថាន ឯដាវីឌ លោកអាស្រ័យនៅក្នុងទីរហោស្ថាននោះឯង ក៏ឮថា សូលតាមលោកមកដូច្នោះ