ដូច្នេះ ពួកកំឡោះរបស់ដាវីឌក៏វិលត្រឡប់ទៅវិញ ជំរាបតាមសេចក្ដីទាំងនោះ
ដូច្នេះ ពួកយុវជនរបស់ដាវីឌក៏វិលត្រឡប់ទៅវិញ ជម្រាបតាមពាក្យទាំងនោះ។
ពួកយុវជនត្រឡប់ទៅវិញ រៀបរាប់ហេតុការណ៍ទាំងអស់ជម្រាបលោកដាវីឌ។
ពួកយុវជនត្រឡប់ទៅវិញ រៀបរាប់ហេតុការណ៍ទាំងអស់ជម្រាបទត។
ដូច្នេះកាឌ់ក៏ទៅឯដាវីឌទូលថា តើព្រះករុណាសព្វព្រះហឫទ័យយ៉ាងណា ចង់ឲ្យមានអំណត់៧ឆ្នាំនៅក្នុងនគរ ឬចង់រត់ពីមុខពួកខ្មាំងសត្រូវក្នុងរវាង៣ខែ កំពុងដែលគេដេញតាម ឬឲ្យមានជំងឺអាសន្នរោគអស់៣ថ្ងៃនៅក្នុងនគរវិញ សូមពិចារណាឥឡូវចុះ ហើយមានបន្ទូលមក ឲ្យទូលបង្គំបានឆ្លើយដល់ព្រះ ដែលទ្រង់ចាត់ឲ្យទូលបង្គំមក
ចូរស្តាប់តាម ហើយចុះចូលនឹងពួកអ្នក ដែលនាំមុខអ្នករាល់គ្នាចុះ ដើម្បីឲ្យអ្នកទាំងនោះបានថែរក្សាព្រលឹងអ្នករាល់គ្នាដោយអំណរ មិនមែនដោយស្រែកថ្ងូរទេ ដ្បិតបើត្រូវស្រែកថ្ងូរ នោះបង់ប្រយោជន៍ដល់អ្នករាល់គ្នាហើយ ពីព្រោះអ្នកទាំងនោះថែរក្សា ហាក់ដូចជានឹងត្រូវរាប់រៀបទូលដល់ទ្រង់វិញ។
ដូច្នេះ តើត្រូវឲ្យអញយកនំបុ័ងរបស់អញ ព្រមទាំងទឹក នឹងសាច់ដែលអញបានសំឡាប់ សំរាប់ពួកជាងកាត់រោមចៀម ទៅចែកដល់ពួកមនុស្ស ដែលអញមិនដឹងជាមកពីណាផងឬអី
រួចដាវីឌបង្គាប់ដល់គេថា ចូរអ្នករាល់គ្នាក្រវាត់ដាវគ្រប់គ្នាឡើង នោះគេក៏ក្រវាត់ដាវរៀងខ្លួន ហើយដាវីឌក៏ក្រវាត់ដាវរបស់លោកដែរ ខណនោះ មានមនុស្សប្រហែលជា៤០០នាក់ ឡើងតាមដាវីឌទៅ ហើយមាន២០០នាក់ទៀតនៅថែរក្សាអីវ៉ាន់។