ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 22:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ហោរា​កាឌ់​ក៏​ជំរាប​លោក​ថា កុំ​ឲ្យ​នៅ​ក្នុង​ទី​ពំនួន​នេះ​ឡើយ សូម​ទៅ​ឯ​ស្រុក​យូដា​វិញ​ទៅ នោះ​ដាវីឌ​ក៏​ចេញ​ទៅ​អាស្រ័យ​នៅ​ឯ​ព្រៃ​ហោរេក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ហោរា​កាដ​ក៏​ជម្រាប​លោក​ថា៖ «កុំ​នៅ​ក្នុង​ជម្រក​លាក់​ខ្លួន​នេះ​ឡើយ សូម​ទៅ​ស្រុក​យូដា​វិញ​ទៅ»។ ដូច្នេះ ដាវីឌ​ក៏​ចេញ​ដំណើរ​ទៅ​កាន់​ព្រៃ​ហោ‌រេក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ថ្ងៃ​មួយ ព្យាការី​កាដ​មក​ជម្រាប​លោក​ដាវីឌ​ថា៖ «សូម​កុំ​លាក់​ខ្លួន​នៅ​ទី​នេះ​ឡើយ សូម​វិល​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ​ទៅ»។ ដូច្នេះ លោក​ដាវីឌ​ក៏​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ព្រៃ​ហារេក។

សូមមើលជំពូក

អាល់គីតាប

ថ្ងៃ​មួយ​កាដ​មក​ជម្រាប​ទត​ថា៖ «សូម​កុំ​លាក់​ខ្លួន​នៅ​ទី​នេះ​ឡើយ សូម​វិល​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ​ទៅ»។ ដូច្នេះ ទត​ក៏​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ព្រៃ​ហា‌រេក។

សូមមើលជំពូក



១ សាំ‌យូ‌អែល 22:5
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះដាវីឌ​គង់​នៅ​ទី​ពំនួន ហើយ​មាន​ពួក​ទ័ព​ភីលីស្ទីន​នៅ​ត្រង់​បេថ្លេ‌ហិម


ព្រឹក​ឡើង កាល​ដាវីឌ​បាន​តើន​ហើយ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ហោរា​កាឌ់ ជា​អ្នក​មើល‌ឆុត​របស់​ដាវីឌ


ហើយ​ដាវីឌ​ទ្រង់​គង់​នៅ​ក្នុង​ទី​មាំ‌មួន ឯ​ពួក​ភីលីស្ទីន គេ​មាន​ទ័ព​១​កង​រក្សា​ស្រុក នៅ​ឯ​ក្រុង​បេថ្លេ‌ហិម


ខណ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​កាឌ់ ជា​អ្នក​មើល‌ឆុត​របស់​ដាវីឌ


រីឯ​កិច្ច‌ការ​របស់​ស្តេច​ដាវីឌ​ទាំង​អស់ ចាប់​តាំង​ពី​ដើម រហូត​ដល់​ចុង នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​របស់​សាំយូ‌អែល ជា​អ្នក​មើល‌ឆុត នឹង​ក្នុង​សៀវភៅ​របស់​ហោរា​ណាថាន់ ហើយ​ក្នុង​សៀវភៅ​របស់​កាឌ់ ជា​អ្នក​មើល‌ឆុត​ហើយ


ទ្រង់​ក៏​តាំង​ពួក​លេវី​ឲ្យ​កាន់​ឈឹង ពិណ នឹង​ស៊ុង​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា តាម​បង្គាប់​ដាវីឌ នឹង​កាឌ់​ជា​អ្នក​មើល‌ឆុត​របស់​ទ្រង់ ហើយ​នឹង​ហោរា​ណាថាន់ ដ្បិត​សេចក្ដី​បង្គាប់​នោះ​បាន​កើត​មក​ពី​ព្រះ‌យេហូវ៉ា ដោយ‌សារ​ពួក​ហោរា​ទ្រង់


ឱ​ព្រះ‌អង្គ​អើយ ទ្រង់​ជា​ព្រះ​នៃ​ទូលបង្គំ ទូលបង្គំ​នឹង​ស្វែង​រក​ទ្រង់​អស់​ពី​ចិត្ត ព្រលឹង​ទូលបង្គំ​ស្រេក​រក​ទ្រង់ រូប​សាច់​ទូលបង្គំ​រឭក​ចង់​បាន​ទ្រង់ នៅ​ក្នុង​ស្រុក​រីង​ស្ងួត ហើយ​ហួត‌ហែង ដែល​គ្មាន​ទឹក​សោះ


លោក​ក៏​នាំ​យក​ឪពុក​ម្តាយ​ទៅ​គាល់​នៅ​ចំពោះ​ស្តេច​ម៉ូអាប់ រួច​គេ​អាស្រ័យ​នៅ​ជា​មួយ​នឹង​ទ្រង់ អស់​កំណត់​ពេល​ដែល​ដាវីឌ​នៅ​ក្នុង​ទី​ពំនួន