រីឯសាដុក លោកក៏មកដែរ ព្រមទាំងពួកលេវីទាំងអស់ ដែលសែងហឹបនៃសេចក្ដីសញ្ញារបស់ព្រះផង គេក៏ដាក់ហឹបនៃព្រះចុះ ហើយអ័បៀថើរលោកឡើងទៅ ដរាបដល់ពួកបណ្តាជន បានចាកចេញផុតពីទីក្រុងទាំងអស់ទៅ
១ សាំយូអែល 22:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែមានម្នាក់ឈ្មោះអ័បៀថើរ ជាកូនអ័ហ៊ីម៉ាលេកដែលជាកូនអ័ហ៊ីទូប បានរត់រួចទៅដល់ដាវីឌ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ មានម្នាក់ឈ្មោះអ័បៀថើរ ជាកូនអ័ហ៊ីម៉ាឡេក ដែលជាកូនអ័ហ៊ីទូប បានរត់រួចទៅដល់ដាវីឌ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ លោកអបៀថើរ ជាកូនរបស់លោកអហ៊ីម៉ាឡេក និងជាចៅរបស់លោកអហ៊ីទូប បានភៀសខ្លួនទៅជ្រកកោនជាមួយលោកដាវីឌ។ អាល់គីតាប ប៉ុន្តែ លោកអបៀថើរ ជាកូនរបស់លោកអហ៊ីម៉ាឡេក និងជាចៅរបស់លោកអហ៊ីទូប បានភៀសខ្លួន ទៅជ្រកកោនជាមួយទត។ |
រីឯសាដុក លោកក៏មកដែរ ព្រមទាំងពួកលេវីទាំងអស់ ដែលសែងហឹបនៃសេចក្ដីសញ្ញារបស់ព្រះផង គេក៏ដាក់ហឹបនៃព្រះចុះ ហើយអ័បៀថើរលោកឡើងទៅ ដរាបដល់ពួកបណ្តាជន បានចាកចេញផុតពីទីក្រុងទាំងអស់ទៅ
ទ្រង់ពិគ្រោះនឹងយ៉ូអាប់ ជាកូនសេរូយ៉ា ហើយនឹងអ័បៀថើរ ដ៏ជាសង្ឃ គេទាំង២ក៏តាមជួយ
ដាវីឌទ្រង់ក៏ហៅសាដុក នឹងអ័បៀថើរ ដ៏ជាសង្ឃមក ព្រមទាំងពួកលេវី គឺអ៊ូរាល អ័សាយ៉ា យ៉ូអែល សេម៉ាយ៉ា អេលាល នឹងអ័មីន៉ាដាប់ផង
សាដុក ជាកូនអ័ហ៊ីទូប នឹងអ័ហ៊ីម៉ាលេក ជាកូនអ័បៀរថើរ ធ្វើជាសង្ឃ សេរ៉ាយ៉ា ជាស្មៀនហ្លួង
ស្រាប់តែមានខ្យល់គំហុកជាខ្លាំងបក់មកពីទីរហោស្ថាន បោកប្រមុំផ្ទះទាំង៤ជ្រុង រំលំទៅលើកូនលោកស្លាប់អស់ទៅហើយ មានតែខ្ញុំ១ទេ ដែលរួច ដើម្បីមកជំរាបលោក។
ព្រមទាំងអ័ហ៊ីយ៉ា ជាកូនអ័ហ៊ីទូប បងអ៊ីកាបូឌ ដែលជាកូនភីនេហាសៗជាកូនអេលីដ៏ជាសង្ឃនៃព្រះយេហូវ៉ា នៅត្រង់ស៊ីឡូរ ដែលលោកពាក់អេផូឌដែរ គេឥតបានដឹងជាយ៉ូណាថានទៅទេ
អញមិនកាត់ពួកឯងទាំងអស់ចេញពីអាសនាអញទេ ចំណែកអ្នកដែលអញមិនកាត់ចេញ នោះនឹងបានសំរាប់នាំឲ្យស្រវាំងដល់ភ្នែកឯង ហើយនឹងបញ្ឈឺចិត្តឯងវិញ ឯពូជដែលចំរើននៅក្នុងគ្រួឯង គេនឹងស្លាប់ទៅ ពីកាលកំពុងនៅពេញវ័យ
រីឯកាលអ័បៀថើរ ជាកូនអ័ហ៊ីម៉ាលេក បានរត់ទៅឯដាវីឌនៅត្រង់កៃឡា នោះលោកក៏យកអេផូឌ១ ជាប់ទៅជាមួយដែរ។
ឯដាវីឌក៏ជ្រាបថា សូលគិតការអាក្រក់ទាស់នឹងខ្លួនដែរ បានជាលោកជំរាបដល់អ័បៀថើរដ៏ជាសង្ឃថា សូមយកអេផូឌមក
គ្រានោះ ដាវីឌនិយាយទៅអ័បៀថើរដ៏ជាសង្ឃ ជាកូនអ័ហ៊ីម៉ាលេកថា សូមយកអេផូឌមកឲ្យខ្ញុំឯណេះ នោះអ័បៀថើរក៏យកអេផូឌមក
នៅថ្ងៃនោះឯង មានពួកបេនយ៉ាមីនម្នាក់រត់ពីទីចំបាំង ទៅឯស៊ីឡូរ មានសំលៀកបំពាក់រហែករហួរ ហើយមានដីនៅលើក្បាលផង