ហើយលោកបានទូលសួរដល់ព្រះយេហូវ៉ាឲ្យវា ក៏បានឲ្យអាហារនឹងដាវរបស់កូលីយ៉ាតជាសាសន៍ភីលីស្ទីនទៅវាផង។
១ សាំយូអែល 21:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះសង្ឃក៏ឲ្យនំបុ័ងបរិសុទ្ធទៅលោក ដ្បិតនៅទីនោះគ្មាននំបុ័ងណាផ្សេងទៀតឡើយ មានតែនំបុ័ងតាំងទុកប៉ុណ្ណោះ គឺជានំបុ័ងដែលបានយកចេញពីចំពោះព្រះយេហូវ៉ាមក ដើម្បីនឹងដាក់នំបុ័ងក្តៅ នៅថ្ងៃដែលគេយកនំបុ័ងចាស់នោះចេញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ សង្ឃក៏ឲ្យនំបុ័ងបរិសុទ្ធទៅលោក ដ្បិតនៅទីនោះគ្មាននំបុ័ងណាផ្សេងទៀតឡើយ មានតែនំបុ័ងតាំងទុកប៉ុណ្ណោះ គឺជានំបុ័ងដែលបានយកចេញពីចំពោះព្រះយេហូវ៉ាមក ដើម្បីដាក់នំបុ័ងក្តៅ នៅថ្ងៃដែលគេយកនំបុ័ងចាស់នោះចេញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ លោកបូជាចារ្យប្រគល់នំប៉័ង ដែលគេតាំងថ្វាយព្រះអម្ចាស់ ជូនលោកដាវីឌ ដ្បិតគ្មាននំប៉័ងណាផ្សេងក្រៅពីនំប៉័ងនេះឡើយ។ គេបានដកនំប៉័ងនេះចេញពីទីសក្ការៈរបស់ព្រះអម្ចាស់ នៅថ្ងៃដែលដាក់នំប៉័ងថ្មីជំនួស ។ អាល់គីតាប ពេលនោះ អ៊ីមុាំប្រគល់នំបុ័ងដែលគេតាំងជូនអុលឡោះឲ្យទត ដ្បិតគ្មាននំបុ័ងណាផ្សេងក្រៅពីនំបុ័ងនេះឡើយ។ គេបានដកនំបុ័ងនេះចេញពីទីសក្ការៈរបស់អុលឡោះតាអាឡា នៅថ្ងៃដែលដាក់នំបុ័ងថ្មីជំនួស។ |
ហើយលោកបានទូលសួរដល់ព្រះយេហូវ៉ាឲ្យវា ក៏បានឲ្យអាហារនឹងដាវរបស់កូលីយ៉ាតជាសាសន៍ភីលីស្ទីនទៅវាផង។