កាលណាមនុស្សម្នាក់នឹងយកបងប្អូនពីក្នុងគ្រួរបស់ឪពុកខ្លួនមកនិយាយថា អ្នកឯងមានសំលៀកបំពាក់ សូមអ្នកធ្វើជាអ្នកគ្រប់គ្រងទៅ សូមឲ្យស្រុកខ្ទេចខ្ទីនេះនៅក្រោមអំណាចអ្នកចុះ
១ សាំយូអែល 21:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ តើមានអ្វីខ្លះនៅក្នុងបន្ទុកលោកដែរ សូមឲ្យនំបុ័ង៥ដុំ ដែលនៅក្នុងបន្ទុកលោកនោះមកខ្ញុំ ឬរបស់អ្វីក៏ដោយ ដែលលោកមានផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ តើមានអ្វីខ្លះនៅក្នុងដៃលោក? សូមឲ្យនំបុ័ងប្រាំដុំ ដែលលោកមាននោះមកខ្ញុំ ឬរបស់អ្វីក៏ដោយ ដែលលោកមាននៅទីនេះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ តើលោកមានអ្វីខ្លះ? សូមលោកផ្ដល់នំប៉័ងប្រាំ ឬអ្វីផ្សេងទៀតដែលលោកមានមកឲ្យខ្ញុំផង»។ អាល់គីតាប ឥឡូវនេះតើលោកមានអ្វីខ្លះ? សូមលោកផ្តល់នំបុ័ងប្រាំ ឬអ្វីផ្សេងទៀតដែលលោកមានមកឲ្យខ្ញុំផង»។ |
កាលណាមនុស្សម្នាក់នឹងយកបងប្អូនពីក្នុងគ្រួរបស់ឪពុកខ្លួនមកនិយាយថា អ្នកឯងមានសំលៀកបំពាក់ សូមអ្នកធ្វើជាអ្នកគ្រប់គ្រងទៅ សូមឲ្យស្រុកខ្ទេចខ្ទីនេះនៅក្រោមអំណាចអ្នកចុះ
ឱបើជាបណ្តាជនទាំងនេះនៅក្រោមអំណាចខ្ញុំវិញទៅអេះ នោះខ្ញុំនឹងដកអ័ប៊ីម៉្មាឡិចចេញ រួចគាត់និយាយប្រកួតនឹងអ័ប៊ីម៉្មាឡិច ដោយពាក្យថា ចូរចំរើនពលទ័ពឯងចេញមកល្បងលចុះ។
ដាវីឌឆ្លើយថា ស្តេចទ្រង់បានបង្គាប់ការមកខ្ញុំ ដោយថា កុំឲ្យអ្នកណាដឹងអ្វីពីដំណើរ ដែលអញចាត់ឯងឲ្យទៅធ្វើនោះ ឬពីសេចក្ដីដែលអញបានបង្គាប់ដល់ឯងឡើយ ឯខ្ញុំបានដំរូវឲ្យពួកកំឡោះៗនៅចាំត្រង់កន្លែង១នោះ
សង្ឃឆ្លើយតបថា ខ្ញុំគ្មាននំបុ័ងធម្មតានៅក្នុងបន្ទុករបស់ខ្ញុំទេ មានតែនំបុ័ងបរិសុទ្ធប៉ុណ្ណោះ បើពួកកំឡោះនោះបានតមតែស្រីប៉ុណ្ណោះ នោះបានហើយ