ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 20:33 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​សូល​ទ្រង់​ពួយ​ដែក​ពួយ​ទៅ ដើម្បី​ប្រហារ​យ៉ូណា‌ថាន ដោយ​ហេតុ​នោះ លោក​ក៏​បាន​ជ្រាប​ថា បិតា​បាន​សំរេច​ព្រះ‌ទ័យ​នឹង​សំឡាប់​ដាវីឌ​ហើយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្ដេច​សូល​ពួយ​ដែក​ពួយ​ទៅ ដើម្បី​ប្រហារ​យ៉ូណា‌ថាន ដោយ​ហេតុ​នោះ លោក​ក៏​បាន​ជ្រាប​ថា បិតា​បាន​សម្រេច​ព្រះ‌ហឫ‌ទ័យ​នឹង​សម្លាប់​ដាវីឌ​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​សូល​ក៏​គប់​លំពែង​តម្រង់​ទៅ​សម្ដេច​យ៉ូណា‌ថាន ដើម្បី​ប្រហារ​ជីវិត។ ពេល​នោះ សម្ដេច​យ៉ូណា‌ថាន​ជ្រាប​ថា បិតា​ពិត​ជា​បាន​សម្រេច​ព្រះ‌ហឫទ័យ​សម្លាប់​លោក​ដាវីឌ។

សូមមើលជំពូក

អាល់គីតាប

ស្តេច​សូល​ក៏​គប់​លំពែង​តម្រង់​ទៅ​សម្តេច​យ៉ូណា‌ថាន ដើម្បី​ប្រហារ​ជីវិត។ ពេល​នោះ សម្តេច​យ៉ូណា‌ថាន​ជ្រាប​ថា ឪពុក​ពិត​ជា​បាន​សម្រេច​ចិត្ត​សម្លាប់​ទត។

សូមមើលជំពូក



១ សាំ‌យូ‌អែល 20:33
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ សាឡូម៉ូន​ទ្រង់​រក​សំឡាប់​យេរ៉ូ‌បោម តែ​យេរ៉ូ‌បោម​រត់​ទៅ​ឯ​ស៊ីសាក ជា​ស្តេច​ស្រុក​អេស៊ីព្ទ ក៏​នៅ​ស្រុក​នោះ​ដរាប​ដល់​សាឡូម៉ូន​អស់​ព្រះ‌ជន្ម​ទៅ។


ខណនោះ សូល​ទ្រង់​ក៏​ពួយ​ដែក​ពួយ​ទៅ ដោយ​នឹក​ថា អញ​នឹង​ចាក់​ទំលុះ​ដាវីឌ​ភ្ជាប់​នឹង​ជញ្ជាំង តែ​លោក​គេច​ផុត​ចេញ​ពី​ចំពោះ​ទ្រង់​ទៅ​អស់​វារៈ​២​ដង


ស្រាប់​តែ​សូល​ទ្រង់​រក​ពួយ​ដាវីឌ​ភ្ជាប់​នឹង​ជញ្ជាំង ដោយ​ដែក​ពួយ ដែល​លោក​គេច​ផុត​ចេញ​ពី​ចំពោះ​សូល​ទាន់ ហើយ​ដែក​ពួយ​នោះ​ត្រូវ​ជញ្ជាំង​វិញ ដូច្នេះដាវីឌ​ក៏​រត់​រួច​នៅ​យប់​នោះ​ឯង


ដូច្នេះ យ៉ូណា‌ថាន​ក៏​ក្រោក​ពី​តុ​ឡើង ដោយ​មាន​សេចក្ដី​កំហឹង​ជា​ខ្លាំង ហើយ​នៅ​ថ្ងៃ​ទី​២​នោះ លោក​មិន​បាន​បរិភោគ​អ្វី​សោះ ដោយ​មាន​សេចក្ដី​ឈឺ‌ឆ្អាល​ចំពោះ​ដាវីឌ ហើយ​ពី​ព្រោះ​បិតា​បាន​ធ្វើ​ឲ្យ​មាន​សេចក្ដី​ខ្មាស​ផង។


បើ​ទ្រង់​មាន​បន្ទូល​យ៉ាង​នេះ​ថា អើ ដូច្នេះ ខ្ញុំ​ជា​អ្នក​បំរើ​របស់​អ្នក​នឹង​បាន​សេចក្ដី​សុខ តែ​បើ​សិន​ជា​ទ្រង់​ក្រោធ​វិញ នោះ​ត្រូវ​ដឹង​ថា បាន​សំរេច​នឹង​ធ្វើ​អាក្រក់​ដល់​ខ្ញុំ​ហើយ