ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 18:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ដល់​វេលា​ដែល​ត្រូវ​ឲ្យ​នាង​ម៉្រាប ជា​បុត្រី​សូល​ទៅ​ដាវីឌ នោះ​ត្រឡប់​ទៅ​ជា​បាន​លើក​ទៅ​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​អ័ទ្រី‌អែល ជា​ពួក​មហូឡា​វិញ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​ដល់​វេលា​ដែល​ត្រូវ​ឲ្យ​នាង​ម៉្រាប បុត្រី​ស្ដេច​សូល​ទៅ​ដាវីឌ នោះ​ត្រឡប់​ទៅ​ជា​លើក​ទៅ​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​អ័ទ្រី‌អែល ជា​ពួក​មហូ‌ឡា​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ នៅ​ពេល​កំណត់​ដែល​លោក​ដាវីឌ​ត្រូវ​រៀប​អាពាហ៍‌ពិពាហ៍​ជា​មួយ​ព្រះ‌នាង​ម៉្រាម នោះ​ព្រះ‌បាទ​សូល​បែរ​ជា​លើក​នាង​ទៅ​ឲ្យ​លោក​អទ្រី‌អែល ជា​អ្នក​ក្រុង​មេហូឡា​ទៅ​វិញ។

សូមមើលជំពូក

អាល់គីតាប

ប៉ុន្តែ នៅ​ពេល​កំណត់​ដែល​ទត​ត្រូវ​រៀប​អាពាហ៍‌ពិពាហ៍​ជា​មួយ​នាង​ម៉្រាប នោះ​ស្តេច​សូល​បែរ​ជា​លើក​នាង​ទៅ​ឲ្យ​លោក​អទ្រី‌អែល ជា​អ្នក​ក្រុង​មេហូ‌ឡា​ទៅ​វិញ។

សូមមើលជំពូក



១ សាំ‌យូ‌អែល 18:19
5 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ទ្រង់​យក​កូន​ប្រុស​ទាំង​២​របស់​រីសប៉ា ជា​កូន​អ័យ៉ា ដែល​នាង​បាន​បង្កើត​ថ្វាយ​សូល គឺ​អើម៉ូនី​១ មភីបូសែត​១ ព្រម​ទាំង​កូន​ប្រុស​៥​នាក់​របស់​នាង​មីកាល ជា​បុត្រី​សូល ដែល​នាង​បាន​បង្កើត​ឲ្យ​អ័ទ្រី‌អែល ជា​កូន​បារស៊ី‌ឡាយ នៅ​មហូឡា​ដែរ


ហើយ​ត្រូវ​ចាក់​ប្រេង តាំង​យេហ៊ូវ ជា​កូន​នីមស៊ី​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល​ដែរ ឯ​អេលី‌សេ ជា​កូន​សាផាត ដែល​នៅ​អេបិល-មហូឡា នោះ​ត្រូវ​ចាក់​ប្រេង​តាំង​ឲ្យ​ធ្វើ​ជា​ហោរា​ជំនួស​ឯង


ប្អាណា ជា​កូន​អ័ហ៊ី‌លូឌ​១ លោក​នោះ​ត្រួត​លើ​ស្រុក​ត្អាណាក ស្រុក​មេគី‌ដោ ហើយ​គ្រប់​ស្រុក​បេត-សៀន ដែល​នៅ​ជិត​សារ‌ថាន ខាង​ក្រោម​ក្រុង​យេស‌រាល ចាប់​តាំង​ពី​បេត-សៀន រហូត​ដល់​អេបិល-មហូឡា ខាង​នាយ​យ៉ុក‌មាម


ឯ​គេ​ក៏​លើក​ប្រពន្ធ​គាត់​ឲ្យ​ទៅ​អ្នក​១​នោះ​ដែល​បាន​កំដរ​គាត់​វិញ។


នោះ​ពួក​៣០០​នាក់​ក៏​ផ្លុំ​ត្រែ​ឡើង ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល​ឲ្យ​គេ​កាប់​សំឡាប់​គ្នា​ឯង​ទៅ​វិញ​ទៅ​មក នៅ​ពេញ​ក្នុង​កំឡុង​កង‌ទ័ព​របស់​គេ ពួក​ទ័ព​គេ​ក៏​រត់​រហូត​ដល់​បេត-ស៊ីតា ខាង​សេរេរ៉ា ហើយ​រហូត​ដល់​ព្រំ​អេបិល-មហូឡា ជិត​តាបាត