ចំណែកដាវីឌក៏យកក្បាលនៃសាសន៍ភីលីស្ទីននោះ នាំទៅដល់ក្រុងយេរូសាឡិម ឯគ្រឿងប្រដាប់វាទាំងប៉ុន្មាន នោះក៏យកទៅទុកនៅក្នុងត្រសាលរបស់ខ្លួន។
១ សាំយូអែល 17:57 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ កាលដាវីឌបានត្រឡប់មកពីសំឡាប់សាសន៍ភីលីស្ទីនវិញ នោះអ័ប៊ីនើរក៏នាំចូលមកនៅចំពោះសូល មានទាំងក្បាលនៃសាសន៍ភីលីស្ទីននោះកាន់នៅដៃ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ កាលដាវីឌបានត្រឡប់មកពីសម្លាប់សាសន៍ភីលីស្ទីនវិញ នោះអ័ប៊ីនើរក៏នាំចូលទៅចំពោះសូល មានទាំងក្បាលសាសន៍ភីលីស្ទីននោះកាន់នៅដៃផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយពីបានសម្លាប់ជនភីលីស្ទីននោះហើយ ដាវីឌវិលមកវិញ។ លោកអប៊ីនើរនាំគាត់ចូលទៅគាល់ព្រះបាទសូល ពេលនោះ ដាវីឌកាន់ក្បាលជនភីលីស្ទីនទៅជាមួយផង។ អាល់គីតាប ក្រោយពីបានសម្លាប់ជនភីលីស្ទីននោះហើយ ទតវិលមកវិញ។ លោកអប៊ីនើរនាំគាត់ចូលទៅជួបស្តេចសូល ពេលនោះទតកាន់ក្បាលជនភីលីស្ទីនទៅជាមួយផង។ |
ចំណែកដាវីឌក៏យកក្បាលនៃសាសន៍ភីលីស្ទីននោះ នាំទៅដល់ក្រុងយេរូសាឡិម ឯគ្រឿងប្រដាប់វាទាំងប៉ុន្មាន នោះក៏យកទៅទុកនៅក្នុងត្រសាលរបស់ខ្លួន។