នោះម៉ូសេទូលទៅព្រះថា តើទូលបង្គំជាអ្វី ដែលព្រះអង្គឲ្យទូលបង្គំទៅឯផារ៉ោន ហើយឲ្យទូលបង្គំនាំពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទមកដូច្នេះ
១ សាំយូអែល 16:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែសាំយូអែលប្រកែកថា ធ្វើដូចម្តេចឲ្យទូលបង្គំទៅបាន ដ្បិតបើសូលបានឮ នោះទ្រង់នឹងសំឡាប់ទូលបង្គំហើយ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ចូរយកគោក្រមុំ១នាំទៅជាមួយផងដោយថា ខ្ញុំបានមក ដើម្បីនឹងថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកសាំយូអែលនិយាយថា៖ «តើឲ្យទូលបង្គំទៅយ៉ាងម៉េចបាន? ប្រសិនបើស្ដេចសូលបានឮ ទ្រង់នឹងសម្លាប់ទូលបង្គំហើយ» ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ចូរយកគោក្រមុំមួយទៅជាមួយ ហើយនិយាយថា "ខ្ញុំមកដើម្បីថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសាំយូអែលទូលថា៖ «តើឲ្យទូលបង្គំទៅម្ដេចកើត? បើព្រះបាទសូលជ្រាប ស្ដេចមុខជាសម្លាប់ទូលបង្គំមិនខាន»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរដឹកគោញីស្ទាវមួយទៅ ហើយប្រាប់គេថា ខ្ញុំមកថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់។ អាល់គីតាប សាំយូអែលសួរថា៖ «តើឲ្យខ្ញុំទៅម្តេចកើត? បើស្តេចសូលជ្រាប គាត់មុខជាសម្លាប់ខ្ញុំមិនខាន»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ចូរដឹកគោញីស្ទាវមួយទៅ ហើយប្រាប់គេថា ខ្ញុំមកធ្វើគូរបានជូនអុលឡោះតាអាឡា។ |
នោះម៉ូសេទូលទៅព្រះថា តើទូលបង្គំជាអ្វី ដែលព្រះអង្គឲ្យទូលបង្គំទៅឯផារ៉ោន ហើយឲ្យទូលបង្គំនាំពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទមកដូច្នេះ
នែ ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាចៀមនៅកណ្តាលហ្វូងស្វាន ដូច្នេះ ចូរធ្វើជាអ្នកឆ្លាតដូចជាពស់ ហើយសុភាពដូចព្រាប
តែម៉ារាសួរទេវតាថា ខ្ញុំមិនស្គាល់ប្រុសណាផង ដូច្នេះ តើធ្វើដូចម្តេចនឹងឲ្យការនេះសំរេចបាន
រួចចូរហៅអ៊ីសាយមកក្នុងការថ្វាយយញ្ញបូជាដែរ នោះអញនឹងបង្ហាញឲ្យឯងដឹងជាត្រូវធ្វើយ៉ាងណា ត្រូវឲ្យឯងចាក់ប្រេងដល់អ្នកណាដែលអញនឹងប្រាប់ឯង ដើម្បីញែកចេញឲ្យអញ
ដោយថា សូមអនុញ្ញាតឲ្យខ្ញុំទៅ ដ្បិតពួកគ្រួរបស់យើងខ្ញុំ គេនាំគ្នាថ្វាយយញ្ញបូជានៅក្នុងទីក្រុង ហើយបងខ្ញុំបានផ្តាំឲ្យខ្ញុំទៅ ដូច្នេះ បើអ្នកអាណិតមេត្តាដល់ខ្ញុំ នោះសូមឲ្យខ្ញុំទៅសួរបងប្អូនខ្ញុំបន្តិច គឺដោយហេតុនោះបានជាគាត់មិនបានមកបរិភោគជាមួយនឹងបិតាទេ។
នាងទាំងនោះឆ្លើយថា ចាស មែនហើយ មើល លោកបានដើរទៅខាងមុខនុ៎ះ អញ្ជើញទៅជាប្រញាប់ទៅ ដ្បិតថ្ងៃនេះលោកទើបនឹងមកដល់ទីក្រុង ពីព្រោះបណ្តាជនគេត្រូវថ្វាយយញ្ញបូជានៅលើទីខ្ពស់នៅថ្ងៃនេះ