ទ្រង់មានបន្ទូលទៀតថា តើមានភាពយ៉ាងដូចម្តេច គាត់ឆ្លើយថា មានភាពជាមនុស្សចាស់គ្រលុំដោយអាវដែលឡើងមក នោះសូលទ្រង់យល់ថា ជាសាំយូអែលហើយ រួចទ្រង់ក្រាបព្រះភក្ត្រចុះដល់ដីដោយគោរព។
១ សាំយូអែល 15:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចកាលសាំយូអែលបែរខ្លួនរៀបនឹងចេញទៅ នោះសូលចាប់ជាយអាវលោក ហើយអាវក៏រហែក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកសាំយូអែលបែរខ្នងចេញទៅ នោះស្ដេចសូលចាប់ជាយអាវលោក ហើយអាវក៏រហែក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលលោកសាំយូអែលបែរខ្នងចេញទៅ ព្រះបាទសូលចាប់ទាញជាយអាវធំរបស់លោក ធ្វើឲ្យរហែក។ អាល់គីតាប កាលសាំយូអែលបែរខ្នងចេញទៅ ស្តេចសូលចាប់ទាញជាយអាវធំរបស់លោកធ្វើឲ្យរហែក។ |
ទ្រង់មានបន្ទូលទៀតថា តើមានភាពយ៉ាងដូចម្តេច គាត់ឆ្លើយថា មានភាពជាមនុស្សចាស់គ្រលុំដោយអាវដែលឡើងមក នោះសូលទ្រង់យល់ថា ជាសាំយូអែលហើយ រួចទ្រង់ក្រាបព្រះភក្ត្រចុះដល់ដីដោយគោរព។