ឯធីមណាជាប្រពន្ធចុងរបស់អេលីផាសកូនអេសាវ នាងបង្កើតអាម៉ាលេកឲ្យអេលីផាស នោះសុទ្ធតែជាកូនចៅរបស់អ័ដាប្រពន្ធអេសាវទាំងអស់
១ សាំយូអែល 15:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលដូច្នេះថា អញនឹកចាំពីការ ដែលពួកអាម៉ាលេក ធ្វើដល់ពួកអ៊ីស្រាអែលហើយ គឺពីការដែលគេបានឈររាំងផ្លូវ ក្នុងកាលដែលអ៊ីស្រាអែលឡើងចេញពីស្រុកអេស៊ីព្ទមក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា "យើងនឹកចាំពីការដែលពួកអាម៉ាឡេកធ្វើដល់ពួកអ៊ីស្រាអែល គឺពីការដែលគេបានឈររាំងផ្លូវ ក្នុងកាលដែលអ៊ីស្រាអែលឡើងចេញពីស្រុកអេស៊ីព្ទមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា“យើងចង់ដាក់ទោសជនជាតិអាម៉ាឡេក ដែលបានធ្វើបាបជនជាតិអ៊ីស្រាអែល គឺរារាំងផ្លូវជនជាតិអ៊ីស្រាអែល កាលពួកគេចាកចេញពីស្រុកអេស៊ីប។ អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា“យើងចង់ដាក់ទោសជនជាតិអាម៉ាឡេក ដែលបានធ្វើបាបជនជាតិអ៊ីស្រអែល គឺរារាំងផ្លូវជនជាតិអ៊ីស្រអែល កាលពួកគេចាកចេញពីស្រុកអេស៊ីប។ |
ឯធីមណាជាប្រពន្ធចុងរបស់អេលីផាសកូនអេសាវ នាងបង្កើតអាម៉ាលេកឲ្យអេលីផាស នោះសុទ្ធតែជាកូនចៅរបស់អ័ដាប្រពន្ធអេសាវទាំងអស់
សាសន៍កេបាល សាសន៍អាំម៉ូន សាសន៍អាម៉ាលេក សាសន៍ភីលីស្ទីន ព្រមទាំងពួកអ្នកនៅស្រុកទីរ៉ុសផង
រួចគេនឹងលែងបង្រៀនអ្នកជិតខាង ហើយនឹងបងប្អូនគេរៀងខ្លួនទៀតថា ចូរឲ្យស្គាល់ព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា គេនឹងស្គាល់អញគ្រប់ៗគ្នា តាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំបំផុតក្នុងពួកគេ ព្រោះអញនឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់គេ ហើយនឹងលែងនឹកចាំពីអំពើបាបគេទៀតជាដរាបទៅ។
គេក៏មិនពិចារណាក្នុងចិត្តថា អញនឹកចាំអស់ទាំងអំពើអាក្រក់របស់គេនោះទេ ឥឡូវនេះ អំពើរបស់គេបានឡោមព័ទ្ធគេហើយ ក៏នៅចំពោះមុខអញផង
ព្រះយេហូវ៉ាទ្រង់បានស្បថដោយសិរីល្អនៃយ៉ាកុបថា ពិតប្រាកដជាអញនឹងមិនដែលភ្លេចអំពើរបស់គេណា១ឡើយ
រួចគាត់ក្រឡេកឃើញសាសន៍អាម៉ាលេក ក៏ចាប់តាំងបញ្ចេញព្រះបន្ទូលដោយពាក្យថា អាម៉ាលេកជាដើមចមនៃនគរទាំងអស់ តែចុងបំផុតរបស់គេ នោះនឹងត្រូវសាបសូន្យទៅ។