ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 14:51 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​គីស ដែល​ជា​បិតា​របស់​សូល ហើយ​នើរ​ដែល​ជា​ឪពុក​អ័ប៊ី‌នើរ នោះ​ទាំង​២​នាក់​ជា​កូន​អ័បៀល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​គីស ដែល​ជា​បិតា​របស់​សូល ហើយ​នើរ​ដែល​ជា​ឪពុក​អ័‌ប៊ីរ‌នើរ នោះ​ទាំង​ពីរ​នាក់​ជា​កូន​អ័‌បៀល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​គីស​ជា​ឪពុក​របស់​ព្រះ‌បាទ​សូល លោក​នែរ​ជា​ឪពុក​របស់​លោក​អប៊ី‌នើរ លោក​ទាំង​ពីរ​ត្រូវ​ជា​កូន​របស់​លោក​អបៀល។

សូមមើលជំពូក

អាល់គីតាប

លោក​គីស​ជា​ឪពុក​របស់​ស្តេច​សូល លោក​នែរ​ជា​ឪពុក​របស់​លោក​អប៊ី‌នើរ អ្នក​ទាំង​ពីរ​ត្រូវ​ជា​កូន​របស់​លោក​អបៀល។

សូមមើលជំពូក



១ សាំ‌យូ‌អែល 14:51
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ជាយា​របស់​ទ្រង់​ព្រះ‌នាម​ជា​អ័ហ៊ី‌ណោម ជា​កូន​អ័ហ៊ីម៉ាស ហើយ​មេ‌ទ័ព​របស់​ទ្រង់​ឈ្មោះ​អ័ប៊ី‌នើរ ជា​កូន​នើរ ដែល​ជា​មា​របស់​សូល


ដូច្នេះ ដាវីឌ​រៀបចំ​ចេញ​ទៅ​ឯ​កន្លែង ដែល​សូល​បាន​បោះ​ទ័ព​នោះ លោក​ក៏​ឃើញ​កន្លែង​ដែល​សូល នឹង​អ័ប៊ី‌នើរ កូន​នើរ ជា​មេ‌ទ័ព​ទ្រង់​បាន​ដេក​នៅ ឯ​សូល​ទ្រង់​ផ្ទំ​នៅ​កណ្តាល​វង់​ទី​បោះ​ទ័ព ហើយ​បណ្តា​ទ័ព គេ​ដេក​នៅ​ព័ទ្ធ​ជុំវិញ។


រីឯ​មាន​ពួក​បេន‌យ៉ាមីន​ម្នាក់ ឈ្មោះ​គីស ជា​កូន​អ័បៀល ដែល​អ័បៀល​ជា​កូន​សេរ៉ោៗ ជា​កូន​បេ‌កូរ៉ាៗ ជា​កូន​អ័ភីយ៉ាៗ ជា​កូន​ពួក​បេន‌យ៉ាមីន​ម្នាក់ អ្នក​នោះ​ជា​មនុស្ស​មាន​ចិត្ត​ក្លាហាន


តែ​សូល​ឆ្លើយ​ថា តើ​ខ្ញុំ​មិន​មែន​ជា​ពួក​បេន‌យ៉ាមីន​ជា​ពូជ​អំបូរ​តូច​ជាង​គេ​ក្នុង​បណ្តា​សាសន៍​អ៊ីស្រាអែល​ទេ​ឬ​អី ហើយ​ពួក​គ្រួ​ខ្ញុំ តើ​មិន​មែន​ជា​តូច​ទាប​ជាង​អស់​ទាំង​គ្រួ ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន​ដែរ​ទេ​ឬ​អី ដូច្នេះ ហេតុ​អ្វី​បាន​ជា​លោក​មាន​ប្រសាសន៍​នឹង​ខ្ញុំ​យ៉ាង​នេះ។