១ សាំយូអែល 14:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នោះគេក៏ស្ទុះទៅលើរបឹប ចាប់យកចៀម គោ នឹងកូនគោ ទៅសំឡាប់នៅលើដី ហើយបរិភោគសាច់ទាំងជាប់មានឈាមផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នោះ គេក៏ស្ទុះទៅលើរបឹប ចាប់យកចៀម គោ និងកូនគោ ទៅសម្លាប់នៅលើដី ហើយបរិភោគសាច់ទាំងជាប់មានឈាមផង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ស្ទុះតម្រង់ទៅរកជយភណ្ឌ។ ពួកគេចាប់ចៀម គោ និងកូនគោ មកចាក់កសម្លាប់នៅផ្ទាល់នឹងដី ហើយនាំគ្នាបរិភោគសាច់ដែលមានសុទ្ធតែឈាម ។ អាល់គីតាប ក៏ស្ទុះតម្រង់ទៅរកជ័យភ័ណ្ឌ។ ពួកគេចាប់ចៀម គោ និងកូនគោមកអារក សម្លាប់នៅផ្ទាល់នឹងដី ហើយនាំគ្នាបរិភោគសាច់ដែលមានសុទ្ធតែឈាម។ |
ដូច្នេះ ចូរប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះឯងរាល់គ្នាស៊ីសាច់ដែលជាប់ទាំងឈាម ក៏ងើបភ្នែកទៅឯអស់ទាំងរូបព្រះរបស់ឯងរាល់គ្នា ហើយកំចាយឈាមផង ដូច្នេះ តើឯងរាល់គ្នានឹងបានស្រុកនេះឬ
មិនត្រូវឲ្យឯងរាល់គ្នាបរិភោគសាច់ណាដែលជាប់មានទាំងឈាមផងនោះឡើយ មិនត្រូវប្រើរបៀនរបស់គ្រូអង្គុយធម៌ ឬមើលនក្ខត្តឫក្សផង
នេះជាច្បាប់នៅអស់កល្បជានិច្ច ដល់អស់ទាំងដំណឯងរាល់គ្នាតទៅ នៅគ្រប់ទីកន្លែងណាដែលឯងរាល់គ្នាតាំងនៅទីលំនៅ គឺថា មិនត្រូវឲ្យឯងរាល់គ្នាបរិភោគខ្លាញ់ឬឈាមឡើយ។
គឺត្រូវសរសេរផ្ញើទៅ ឲ្យគេគ្រាន់តែចៀសវាងចេញពីរូបព្រះ ដែលនាំឲ្យស្មោកគ្រោក១ ពីសេចក្ដីកំផិត១ ពីសត្វដែលសំឡាប់ដោយច្របាច់ក១ ហើយពីឈាម១ប៉ុណ្ណោះ
គឺឲ្យចៀសវាងចំពោះរបស់ដែលបានថ្វាយដល់រូបព្រះ១ ឈាម១ សត្វដែលសំឡាប់ដោយច្របាច់ក១ នឹងសេចក្ដីកំផិត១ បើអ្នករាល់គ្នាចៀសវាងពីរបស់ទាំងនេះ នោះបានល្អហើយ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខចុះ។
ដូច្នេះហេតុអ្វីបានជាទ្រង់មិនបានស្តាប់តាមព្រះយេហូវ៉ាសោះ គឺបានស្ទុះទៅចាប់យករបឹប ហើយធ្វើការអាក្រក់នៅព្រះនេត្រនៃព្រះយេហូវ៉ាវិញ