ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 13:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​បន្ទាយ​១​នៃ​សាសន៍​ភីលីស្ទីន គេ​ចេញ​ទៅ​ស្កាត់​ផ្លូវ ដែល​កាត់​ភ្នំ​ត្រង់​មីក‌ម៉ាស។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​បន្ទាយ​មួយ​របស់​សាសន៍​ភីលី‌ស្ទីន គេ​ចេញ​ទៅ​ស្កាត់​ផ្លូវ ដែល​កាត់​ភ្នំ​ត្រង់​មីក‌ម៉ាស។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ជន‌ជាតិ​ភីលីស្ទីន​បញ្ជូន​ទាហាន​មួយ​ក្រុម​ឲ្យ​ទៅ​ត្រៀម​នៅ​ច្រក​មីក‌ម៉ាស់។

សូមមើលជំពូក

អាល់គីតាប

ជន‌ជាតិ​ភីលី‌ស្ទីន​បញ្ជូន​ទាហាន​មួយ​ក្រុម​ឲ្យ​ទៅ​ត្រៀម​នៅ​ច្រក​មីក‌ម៉ាស់។

សូមមើលជំពូក



១ សាំ‌យូ‌អែល 13:23
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះដាវីឌ​គង់​នៅ​ទី​ពំនួន ហើយ​មាន​ពួក​ទ័ព​ភីលីស្ទីន​នៅ​ត្រង់​បេថ្លេ‌ហិម


គេ​បាន​ឡើង​មក​ដល់​អៃយ៉ាត គេ​បាន​ដើរ​កាត់​ស្រុក​មីករ៉ូន មក​ដាក់​អីវ៉ាន់​របស់​គេ​នៅ​ត្រង់​មីក‌ម៉ាស​ហើយ


គេ​បាន​ឆ្លង​មក​ហួស​ផ្លូវ​កាត់​ភ្នំ ហើយ​បាន​ឈប់​ស្នាក់​នៅ​ត្រង់​កេបា ក្រុង​រ៉ាម៉ា​ក៏​ភ័យ‌ញ័រ ហើយ​ពួក​គីបៀរ ជា​ស្រុក​របស់​សូល បាន​រត់​អស់​ហើយ


ឯ​ពួក​ភីលីស្ទីន គេ​ក៏​មូល​គ្នា​មក ដើម្បី​ច្បាំង​នឹង​ពួក​អ៊ីស្រាអែល​ដែរ មាន​ទាំង​រទេះ​ចំបាំង​៣​ម៉ឺន ពល​សេះ​៦​ពាន់ ហើយ​នឹង​ពល​ថ្មើរ​ជើង​សន្ធឹក​ណាស់ ដូច​ជា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ គេ​នាំ​គ្នា​ឡើង​មក​បោះ​ទ័ព​នៅ​ត្រង់​មីក‌ម៉ាស ខាង​កើត​បេត-អាវេន


ថ្ងៃ​១​យ៉ូណា‌ថាន ជា​បុត្រា​សូល ប្រាប់​ដល់​មនុស្ស​កំឡោះ ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា ចូរ​យើង​ឆ្លង​ទៅ​ឯ​បន្ទាយ​របស់​ពួក​ភីលីស្ទីន ដែល​នៅ​ខាង​នាយ​នោះ តែ​លោក​មិន​បាន​ទូល​ដល់​បិតា​ឲ្យ​ជ្រាប​ទេ