អ័ប៊ីនើរក៏មានប្រសាសន៍ដល់ពួកបេនយ៉ាមីនដែរ រួចលោកទៅក្រាបទូលដាវីឌ នៅត្រង់ក្រុងហេប្រុន តាមគ្រប់ទាំងសេចក្ដីដែលពេញចិត្តដល់ពួកអ៊ីស្រាអែល នឹងពួកគ្រួបេនយ៉ាមីនទាំងអស់
១ សាំយូអែល 10:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចលោកឲ្យពូជអំបូរនោះចូលមកតាមគ្រួគេ ហើយរើសយកបានគ្រួម៉ាទ្រី ត្រូវលើរូបសូលជាកូនគីស តែកាលគេរកគាត់ នោះមិនឃើញសោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកឲ្យកុលសម្ព័ន្ធនោះចូលមកតាមអំបូររបស់គេ ហើយចាប់ឆ្នោតចំលើអំបូរម៉ាទ្រី បន្ទាប់មក ចំលើលោកសូល ជាកូនលោកគីស តែកាលគេរកគាត់ នោះរកមិនឃើញទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកឲ្យកុលសម្ព័ន្ធបេនយ៉ាមីនចូលមកតាមអំបូរ ហើយចាប់ឆ្នោតប៉ះចំអំបូរម៉ាទ្រី រួចប៉ះចំឈ្មោះលោកសូល ជាកូនរបស់លោកគីស។ គេនាំគ្នារកលោក តែរកពុំឃើញទេ។ អាល់គីតាប បន្ទាប់មក គាត់ឲ្យកុលសម្ព័ន្ធពុនយ៉ាមីនចូលមកតាមអំបូរ ហើយចាប់ឆ្នោតប៉ះចំអំបូរម៉ាទ្រី រួចប៉ះចំឈ្មោះលោកសូល ជាកូនរបស់លោកគីស។ គេនាំគ្នារកគាត់ តែរកពុំឃើញទេ។ |
អ័ប៊ីនើរក៏មានប្រសាសន៍ដល់ពួកបេនយ៉ាមីនដែរ រួចលោកទៅក្រាបទូលដាវីឌ នៅត្រង់ក្រុងហេប្រុន តាមគ្រប់ទាំងសេចក្ដីដែលពេញចិត្តដល់ពួកអ៊ីស្រាអែល នឹងពួកគ្រួបេនយ៉ាមីនទាំងអស់
ការចាប់ឆ្នោត តែងនឹងធ្វើឲ្យសេចក្ដីទាស់ទែងគ្នាបាត់ទៅ ហើយនឹងញែកមនុស្សដែលមានអំណាចចេញពីគ្នាដែរ។
រួចគេជំនុំគ្នាថា ចូរយើងចាប់ឆ្នោតឲ្យបានដឹង ជាការអាក្រក់នេះ កើតដល់យើងដោយព្រោះអ្នកណា ដូច្នេះ គេក៏នាំគ្នាចាប់ឆ្នោត ហើយឆ្នោតនោះត្រូវលើយ៉ូណាស
នោះគេសូមឲ្យមានស្តេច រួចព្រះទ្រង់តាំងសូល ជាបុត្រគីស ក្នុងពូជអំបូរបេនយ៉ាមីន ឲ្យធ្វើជាស្តេចលើគេ នៅរវាង៤០ឆ្នាំ
សាំយូអែល ក៏ឲ្យពូជអំបូរ នៃសាសន៍អ៊ីស្រាអែលទាំងអស់ចូលមក ហើយព្រះទ្រង់រើសយកពូជអំបូរបេនយ៉ាមីន
ដូច្នេះគេទូលសួរដល់ព្រះយេហូវ៉ាទៀតថា តើឈ្មោះនោះដែលត្រូវមកមែនឬ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល វាកំពុងតែពួននៅក្នុងអីវ៉ាន់
គាត់មានកូនកំឡោះម្នាក់ ឈ្មោះសូល ដែលមានរូបឆោមល្អណាស់ ក្នុងបណ្តាពួកកូនចៅអ៊ីស្រាអែល គ្មានអ្នកណាល្អជាងទេ គាត់មានមាឌខ្ពស់ជាងគេទាំងអស់ ឯពួកគេមានកំពស់ ត្រឹមតែស្មារបស់គាត់ទេ