ព្រមទាំងរក្សាបញ្ញើ ជាត្រសាលជំនុំ នឹងទីបរិសុទ្ធ ហើយបញ្ញើរបស់ពួកកូនចៅអើរ៉ុន ជាបងប្អូនគេ ដែលសំរាប់ការងាររបស់ព្រះវិហារនៃព្រះយេហូវ៉ាផង។
១ របាក្សត្រ 9:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ គេនឹងពួកកូនចៅគេ មានអំណាចត្រួតត្រាលើទ្វារព្រះវិហារនៃព្រះយេហូវ៉ា គឺជាត្រសាលនៃរោងឧបោសថ តាមលំដាប់វេន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពួកគេ និងពួកកូនចៅគេ មានអំណាចត្រួតត្រាលើទ្វារព្រះវិហាររបស់ព្រះយេហូវ៉ា គឺជាត្រសាលនៃរោងឧបោសថ តាមលំដាប់វេន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ពួកគេ និងកូនចៅរបស់ពួកគេ ក៏បំពេញមុខងារជាឆ្មាំទ្វារព្រះដំណាក់របស់ព្រះអម្ចាស់ គឺមាត់ទ្វារពន្លាជួបព្រះអង្គ។ អាល់គីតាប ដូច្នេះពួកគេ និងកូនចៅរបស់ពួកគេ ក៏បំពេញមុខងារជាឆ្មាំទ្វារដំណាក់របស់អុលឡោះតាអាឡា គឺមាត់ទ្វារជំរំជួបទ្រង់។ |
ព្រមទាំងរក្សាបញ្ញើ ជាត្រសាលជំនុំ នឹងទីបរិសុទ្ធ ហើយបញ្ញើរបស់ពួកកូនចៅអើរ៉ុន ជាបងប្អូនគេ ដែលសំរាប់ការងាររបស់ព្រះវិហារនៃព្រះយេហូវ៉ាផង។
ក្នុងបណ្តាអ្នកទាំងនោះ បានរើសយកអ្នកឆ្មាំទ្វារសំរាប់ជាវេនតគ្នា ព្រមទាំងពួកមេដែលមានការងារ ដូចជាបងប្អូនគេដែរនោះផង ដើម្បីនឹងរក្សាក្នុងព្រះវិហារនៃព្រះយេហូវ៉ា
អស់ពួកអ្នកទាំងនេះ ដែលបានរើស ឲ្យធ្វើជាអ្នកឆ្មាំទ្វារ ទាំងអស់មាន២១២នាក់ បានរាប់គេតាមពង្សាវតារ នៅក្នុងភូមិគេទាំងប៉ុន្មាន ជាពួកអ្នកដែលដាវីឌ នឹងសាំយូអែល ជាអ្នកមើលឆុត បានតាំងឡើង ឲ្យធ្វើការងារនោះ
លោកក៏ដាក់ពួកឆ្មាំទ្វារ នៅអស់ទាំងទ្វារព្រះវិហារនៃព្រះយេហូវ៉ា ដើម្បីនឹងឃាត់ មិនឲ្យអ្នកណាដែលមិនស្អាតក្នុងការអ្វីមួយ បានចូលទៅឡើយ
ព្រមទាំងរក្សាបញ្ញើរបស់ព្រះនៃគេ នឹងការងារញែកជាបរិសុទ្ធ ពួកចំរៀង នឹងពួកឆ្មាំទ្វារក៏ធ្វើដូច្នោះដែរ តាមបង្គាប់ដាវីឌ នឹងសាឡូម៉ូន ជាព្រះរាជបុត្រាទ្រង់
លោកក៏ប្រាប់ខ្ញុំថា បន្ទប់១នេះដែលបើកទៅខាងត្បូង នោះសំរាប់ពួកសង្ឃដែលរក្សាបញ្ញើនៃព្រះវិហារ
ប៉ុន្តែអញនឹងតាំងគេជាអ្នករក្សាបញ្ញើនៃព្រះវិហារ សំរាប់គ្រប់ការងារទាំងនោះ នឹងគ្រប់អស់ទាំងការដែលត្រូវធ្វើក្នុងទីនោះដែរ។