ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 8:33 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​នើរ ក៏​បង្កើត​គីស ហើយ​គីស​បង្កើត​សូល ឯ​សូល ក៏​បង្កើត​យ៉ូណា‌ថាន ម៉ាលគី-ស៊ូអា អ័ប៊ី‌ន៉ាដាប់ នឹង​អែស-បាល

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នើរ បង្កើត​គីស គីស​បង្កើត​សូល ហើយ​សូល​បង្កើត​យ៉ូណា‌ថាន ម៉ាលគី-ស៊ូអា អ័ប៊ី‌ណាដាប់ និង​អែស-បាល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​នើរ​ជា​ឪពុក​របស់​លោក​គីស លោក​គីស​ជា​ឪពុក​របស់​ព្រះ‌បាទ​សូល ព្រះ‌បាទ​សូល​ជា​បិតា​របស់​សម្ដេច​យ៉ូណា‌ថាន ម៉ាលគី-‌ស៊ូអា អប៊ីណា‌ដាប់ និង​អែស‌បាល។

សូមមើលជំពូក

អាល់គីតាប

លោក​នើរ​ជា​ឪពុក​របស់​លោក​គីស លោក​គីស ជា​ឪពុក​របស់​ស្តេច​សូល ស្តេច​សូល​ជា​ឪពុក​របស់​សម្តេច​យ៉ូណា‌ថាន ម៉ាលគី-‌ស៊ូអា អប៊ីណា‌ដាប់ និង​អែសបាល។

សូមមើលជំពូក



១ របា‌ក្សត្រ 8:33
10 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​អ័ប៊ី‌នើរ កូន​នើរ ជា​មេ‌ទ័ព​របស់​សូល លោក​បាន​នាំ​យក​អ៊ីស-បូសែត​ជា​បុត្រា​សូល ទៅ​ឯ​ក្រុង​ម៉ាហា‌ណែម


រួច​ដាវីឌ​បង្គាប់​ដល់​ពួក​កំឡោះ​របស់​ទ្រង់ ហើយ​គេ​ក៏​សំឡាប់​អ្នក​ទាំង​២​នោះ​ទៅ ព្រម​ទាំង​កាត់​ដៃ​កាត់​ជើង យក​ទៅ​ព្យួរ​នៅ​ក្បែរ​ស្រះ​ត្រង់​ហេប្រុន តែ​គេ​នាំ​យក​ព្រះ‌សិរ​នៃ​អ៊ីស-បូសែត ទៅ​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​របស់​អ័ប៊ី‌នើរ នៅ​ក្រុង​ហេប្រុន​ទៅ។


ឯ​មីកឡូត ក៏​បង្កើត​សាំម៉ា អ្នក​ទាំង​នោះ​ក៏​នៅ​ក្រុង​យេរូ‌សាឡិម ជា​មួយ​នឹង​បង​ប្អូន​គេ​ដែរ។


ឯ​កូន​របស់​យ៉ូណា‌ថាន គឺ​មេរីប-បាល ហើយ​មេរីប-បាល​នេះ ក៏​បង្កើត​មីកា


នោះ​គេ​សូម​ឲ្យ​មាន​ស្តេច រួច​ព្រះ​ទ្រង់​តាំង​សូល ជា​បុត្រ​គីស ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន ឲ្យ​ធ្វើ​ជា​ស្តេច​លើ​គេ នៅ​រវាង​៤០​ឆ្នាំ


ពួក​ភីលីស្ទីន​ដេញ​តាម​សូល នឹង​ពួក​បុត្រា​ទ្រង់​យ៉ាង​ប្រកិត គេ​បាន​សំឡាប់​យ៉ូណា‌ថាន អ័ប៊ី‌ណា‌ដាប់ ហើយ​នឹង​ម៉ាលគី-ស៊ូអា ជា​បុត្រា​សូល​ទៅ


រីឯ​មាន​ពួក​បេន‌យ៉ាមីន​ម្នាក់ ឈ្មោះ​គីស ជា​កូន​អ័បៀល ដែល​អ័បៀល​ជា​កូន​សេរ៉ោៗ ជា​កូន​បេ‌កូរ៉ាៗ ជា​កូន​អ័ភីយ៉ាៗ ជា​កូន​ពួក​បេន‌យ៉ាមីន​ម្នាក់ អ្នក​នោះ​ជា​មនុស្ស​មាន​ចិត្ត​ក្លាហាន


គាត់​មាន​កូន​កំឡោះ​ម្នាក់ ឈ្មោះ​សូល ដែល​មាន​រូប‌ឆោម​ល្អ​ណាស់ ក្នុង​បណ្តា​ពួក​កូន​ចៅ​អ៊ីស្រាអែល គ្មាន​អ្នក​ណា​ល្អ​ជាង​ទេ គាត់​មាន​មាឌ​ខ្ពស់​ជាង​គេ​ទាំង​អស់ ឯ​ពួក​គេ​មាន​កំពស់ ត្រឹម​តែ​ស្មា​របស់​គាត់​ទេ