ព្រឹកឡើង កាលដាវីឌបានតើនហើយ នោះព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ហោរាកាឌ់ ជាអ្នកមើលឆុតរបស់ដាវីឌ
១ របាក្សត្រ 29:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯកិច្ចការរបស់ស្តេចដាវីឌទាំងអស់ ចាប់តាំងពីដើម រហូតដល់ចុង នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅរបស់សាំយូអែល ជាអ្នកមើលឆុត នឹងក្នុងសៀវភៅរបស់ហោរាណាថាន់ ហើយក្នុងសៀវភៅរបស់កាឌ់ ជាអ្នកមើលឆុតហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯកិច្ចការរបស់ព្រះបាទដាវីឌទាំងអស់ ចាប់តាំងពីដើមរហូតដល់ចុង នោះបានកត់ទុកក្នុងសៀវភៅរបស់ហោរាសាំយូអែល ក្នុងសៀវភៅហោរាណាថាន់ និងក្នុងសៀវភៅហោរាកាដហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រាជកិច្ចរបស់ព្រះបាទដាវីឌតាំងពីដើមរហូតដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅកិច្ចការរបស់លោកសាំយូអែល ជាគ្រូទាយ សៀវភៅកិច្ចការរបស់លោកយ៉ូណាថាន ជាព្យាការី និងសៀវភៅកិច្ចការរបស់លោកកាដ ជាគ្រូទាយដែរ។ អាល់គីតាប កិច្ចការរបស់ស្តេចទតតាំងពីដើមរហូតដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅកិច្ចការរបស់ណាពីសាំយូអែល ជាអ្នកទាយ សៀវភៅកិច្ចការរបស់លោកណាថាន ជាណាពី និងសៀវភៅកិច្ចការរបស់លោកកាដ ជាអ្នកទាយដែរ។ |
ព្រឹកឡើង កាលដាវីឌបានតើនហើយ នោះព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ហោរាកាឌ់ ជាអ្នកមើលឆុតរបស់ដាវីឌ
រីឯដំណើរឯទៀតពីសាឡូម៉ូន នឹងការដែលទ្រង់បានធ្វើទាំងប៉ុន្មាន ហើយប្រាជ្ញារបស់ទ្រង់ នោះសុទ្ធតែកត់ទុក ក្នុងសៀវភៅ ពីកិច្ចការរបស់សាឡូម៉ូនហើយ
រីឯដំណើរឯទៀត ពីរេហូបោម នឹងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ
ព្រមទាំងរឿងពីរាជ្យ នឹងឥទ្ធានុភាពរបស់ទ្រង់ ពីជំនាន់ទ្រង់ នឹងពួកអ៊ីស្រាអែល ហើយអស់ទាំងរាជ្យរបស់នគរផ្សេងៗនោះផង។:៚
អស់ពួកអ្នកទាំងនេះ ដែលបានរើស ឲ្យធ្វើជាអ្នកឆ្មាំទ្វារ ទាំងអស់មាន២១២នាក់ បានរាប់គេតាមពង្សាវតារ នៅក្នុងភូមិគេទាំងប៉ុន្មាន ជាពួកអ្នកដែលដាវីឌ នឹងសាំយូអែល ជាអ្នកមើលឆុត បានតាំងឡើង ឲ្យធ្វើការងារនោះ
រីឯដំណើរទាំងប៉ុន្មាន ពីរេហូបោម ទាំងមុនទាំងក្រោយ នោះសុទ្ធតែបានកត់ទុកក្នុងពង្សាវតារ ដែលហោរាសេម៉ាយ៉ា នឹងអ៊ីដោ ជាអ្នកមើលឆុត បានតែងតាមរបៀបរឿងរ៉ាវតៗមកហើយ ចំណែករេហូបោម នឹងយេរ៉ូបោម ទ្រង់ចេះតែច្បាំងគ្នាជានិច្ច
រីឯដំណើរឯទៀត ពីអ័ម៉ាស៊ីយ៉ា ទាំងមុនទាំងក្រោយ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ពីពួកស្តេចយូដា នឹងអ៊ីស្រាអែលហើយ
រីឯដំណើរឯទៀតពីសាឡូម៉ូនទាំងមុនទាំងក្រោយនោះសុទ្ធតែបានកត់ទុក នៅក្នុងពង្សាវតារ ដែលហោរាណាថាន់បានតែង នឹងក្នុងសេចក្ដីទំនាយនៃអ័ហ៊ីយ៉ា ជាអ្នកស្រុកស៊ីឡូរ ហើយក្នុងរឿងពីការជាក់ស្តែងរបស់អ៊ីដោ ជាអ្នកមើលឆុត ដែលលោកឃើញ ពីដំណើរយេរ៉ូបោមជាកូននេបាតហើយ
ឯហោរាកាឌ់ក៏ជំរាបលោកថា កុំឲ្យនៅក្នុងទីពំនួននេះឡើយ សូមទៅឯស្រុកយូដាវិញទៅ នោះដាវីឌក៏ចេញទៅអាស្រ័យនៅឯព្រៃហោរេក។
(កាលពីដើម នៅស្រុកអ៊ីស្រាអែល កាលណាមនុស្សម្នាក់ទៅសួរដល់ព្រះ នោះគេតែងនិយាយថា ចូរយើងទៅឯអ្នកមើលឆុត ដ្បិតអ្នកដែលសព្វថ្ងៃនេះហៅថា ហោរា នោះពីដើមគេហៅថា អ្នកមើលឆុតវិញ)