ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 27:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ស៊ីម៉ាយ​ដែល​នៅ​ក្រុង​រ៉ាម៉ា ជា​អ្នក​ត្រួតត្រា​លើ​ចំការ​ទំពាំង‌បាយ‌ជូរ ហើយ​សាប់ឌី ក្នុង​ពួក​សេផាម ជា​អ្នក​ត្រួត​លើ​ឃ្លាំង​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​នៅ​ឯ​ចំការ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស៊ីម៉ាយ​ដែល​នៅ​ក្រុង​រ៉ាម៉ា ជា​អ្នក​ត្រួត​លើ​ឃ្លាំង​ស្រា​ទំពាំង‌បាយ‌ជូរ ហើយ​សាប់ឌី ក្នុង​ពួក​សេផាម ជា​អ្នក​ត្រួត​លើ​ឃ្លាំង​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​នៅ​ចម្ការ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ស៊ី‌ម៉ាយ ជា​អ្នក​ក្រុង​រ៉ាម៉ា មើល​ខុស​ត្រូវ​លើ​ចម្ការ​ទំពាំង‌បាយជូរ​របស់​ស្ដេច។ លោក​សាប‌ឌី ជា​អ្នក​ស្រុក​សេផាម មើល​ខុស​ត្រូវ​លើ​កន្លែង​ទុក​ស្រា​ទំពាំង‌បាយជូរ​នៅ​តាម​ចម្ការ។

សូមមើលជំពូក

អាល់គីតាប

លោក​ស៊ី‌ម៉ាយ​ជា​អ្នក​ក្រុង​រ៉ាម៉ា មើល​ខុស​ត្រូវ​លើ​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​ស្តេច។ លោក​សាប‌ឌី ជា​អ្នក​ស្រុក​សេផាម មើល​ខុស​ត្រូវ​លើ​កន្លែង​ទុក​ស្រា​ទំពាំង‌បាយ‌ជូរ​នៅ​តាម​ចម្ការ។

សូមមើលជំពូក



១ របា‌ក្សត្រ 27:27
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ផារ៉ោន​ក៏​ខ្ញាល់​នឹង​អ្នក​បំរើ​ទ្រង់​ទាំង​២​នោះ គឺ​នឹង​នាយ​ពិសេស​ថ្វាយ​ពែង ហើយ​នឹង​មេ​ពួក​អ្នក​ដុត​នំ


អែសរី កូន​កេលូប​ជា​អ្នក​ត្រួត​លើ​ពួក​អ្នក​ភ្ជួរ‌រាស់ នៅ​ស្រែ​ចំការ


បាល‌ហា‌ន៉ាន់ ដែល​នៅ​ក្រុង​កេឌើរ ជា​អ្នក​ត្រួត​លើ​ចំការ​អូលីវ នឹង​ដើម​ឧទុម្ពរ​ដែល​ដុះ​នៅ​ស្រុក​ទំនាប ហើយ​យ៉ូអាស ជា​អ្នក​ត្រួត​លើ​ឃ្លាំង​ប្រេង​អូលីវ


ទ្រង់​ក៏​សង់​ប៉ម នៅ​ទី​រហោ‌ស្ថាន ជា​ច្រើន​កន្លែង ព្រម​ទាំង​ជីក​អណ្តូង​ផង ពី​ព្រោះ​ទ្រង់​មាន​ហ្វូង​សត្វ​យ៉ាង​សន្ធឹក​នៅ​ស្រុក​ទំនាប នឹង​ស្រុក​វាល ក៏​មាន​ពួក​អ្នក​ធ្វើ​ចំការនឹង​ពួក​អ្នក​ថែ​រក្សា​ដើម​ទំពាំង‌បាយ‌ជូរ នៅ​លើ​ភ្នំ នឹង​នៅ​ស្រុក​កើមែល​ដែរ ដ្បិត​ទ្រង់​សព្វ​ព្រះ‌ទ័យ​ខាង​ឯ​ការ​ក្សេត្រ‌កម្ម


ដូច្នេះ យើង​បាន​ធ្វើ​ការ​យ៉ាង​ធំ គឺ​បាន​សង់​ផ្ទះ​ជា​ច្រើន បាន​ដាំ​ដំណាំ​ទំពាំង‌បាយ‌ជូរ


រួច​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​សំរេច​ព្រំ‌ដែន​ខាង​កើត ចាប់​តាំង​ពី​ហាសា-អេណាន ទៅ​ដល់​សេផាម


នោះ​លោក​ហៅ​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា ព្រម​ទាំង​ពួក​ចាស់‌ទុំ ពួក​មេ នឹង​ពួក​ចៅ‌ក្រម ហើយ​ពួក​នាយក​របស់​គេ​មក​ប្រាប់​ថា អញ​ចាស់​ហើយ ក៏​មាន​វ័យ​ចំរើន​ច្រើន​ណាស់​ផង


នៅ​អារ៉ូ‌អ៊ើរ ស៊ីព‌ម៉ូត អែស‌ធេម៉ូរ