នេះជាឈ្មោះពួកខ្លាំងពូកែរបស់ដាវីឌ គឺយ៉ូសែប-បាសេបែត ជាពូជតាកម៉ូនី លោកជាមេលើពួកមេទ័ព លោកបានលើកលំពែងតស៊ូ សំឡាប់មនុស្ស៨០០ក្នុងគ្រាតែ១
១ របាក្សត្រ 27:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះមានយ៉ាសុបៀម ជាកូនសាបឌាល ជាអ្នកត្រួតលើពួកវេនទី១ នៅខែចេត្រ ហើយក្នុងវេនលោកមាន២ម៉ឺន៤ពាន់នាក់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យ៉ាសុបៀម ជាកូនសាបឌាល ត្រួតលើពួកវេនទីមួយ ខែទីមួយ ហើយក្នុងវេនលោកមានពីរម៉ឺនបួនពាន់នាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កងពលទីមួយ ដែលចេញប្រតិបត្តិការនៅខែទីមួយ ដឹកនាំដោយលោកយ៉ាសុបៀម ជាកូនរបស់លោកសាបឌាល។ កងពលរបស់គាត់មានទាហាន ២៤ ០០០នាក់។ អាល់គីតាប កងពលទីមួយ ដែលចេញប្រតិបត្តិការនៅខែទីមួយ ដឹកនាំដោយលោកយ៉ាសុបៀម ជាកូនរបស់លោកសាបឌាល។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។ |
នេះជាឈ្មោះពួកខ្លាំងពូកែរបស់ដាវីឌ គឺយ៉ូសែប-បាសេបែត ជាពូជតាកម៉ូនី លោកជាមេលើពួកមេទ័ព លោកបានលើកលំពែងតស៊ូ សំឡាប់មនុស្ស៨០០ក្នុងគ្រាតែ១
ឯពួកអ្នកខ្លាំងពូកែរបស់ដាវីឌ នោះបានរាប់ដូចជាមានឈ្មោះខាងក្រោមនេះស្រាប់ គឺយ៉ាសុបៀម ជាកូនរបស់ពួកហាក់ម៉ូនីម្នាក់ លោកជាមេលើពួក៣០នាក់ ហើយបានពួយលំពែង សំឡាប់មនុស្ស៣០០នាក់តែ១គ្រា
រីឯពួកកូនចៅអ៊ីស្រាអែល តាមចំនួនគេ គឺតាមពួកមេលើវង្សឪពុកគេ នឹងពួកមេទ័ពធំតូច ហើយពួកនាយដែលបំរើស្តេច ក្នុងគ្រប់ទាំងការ ខាងឯវេនគេដែលចេញចូលរាល់តែខែ នៅពេញក្នុងឆ្នាំ ដែលរាល់តែវេនមាន២ម៉ឺន៤ពាន់នាក់