Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 23:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 នេះ​ជា​ឈ្មោះ​ពួក​ខ្លាំង​ពូកែ​របស់​ដាវីឌ គឺ​យ៉ូសែប-បា‌សេ‌បែត ជា​ពូជ​តាក‌ម៉ូនី លោក​ជា​មេ​លើ​ពួក​មេ‌ទ័ព លោក​បាន​លើក​លំពែង​តស៊ូ សំឡាប់​មនុស្ស​៨០០​ក្នុង​គ្រា​តែ​១

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ទាំង​នេះ​ជា​ឈ្មោះ​ទាហាន​ខ្លាំង​ពូកែ​របស់​ព្រះបាទ​ដាវីឌ គឺ​យ៉ូសែប-បា‌សេ‌បែត ជា​ពូជ​តាក‌ម៉ូនី លោក​ជា​មេ​លើ​ពួក​មេ‌ទ័ព លោក​បាន​លើក​លំពែង​តស៊ូ សម្លាប់​មនុស្ស​អស់​ប្រាំបី​រយ​នាក់​ក្នុង​មួយ​ពេល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 នេះ​ជា​បញ្ជី​រាយ​នាម​ទាហាន​ដ៏​អង់‌អាច​របស់​ព្រះ‌បាទ​ដាវីឌ: លោក​យ៉ូសែប-‌បាសេ‌បែត ជា​កូន​របស់​លោក​តាក‌ម៉ូនី និង​ជា​ប្រមុខ​លើ​មេ​បញ្ជា​ការ​ទាំង​បី​នាក់។ គឺ​លោក​នេះ​ហើយ​ដែល​បាន​សម្លាប់​ខ្មាំង​អស់​ប្រាំ​បី​រយ​នាក់​ក្នុង​ពេល​តែ​មួយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 នេះ​ជា​បញ្ជី​រាយ​នាម​ទាហាន​ដ៏​អង់‌អាច​របស់​ស្តេច​ទត: យ៉ូសែប-‌បាសេ‌បែត ជា​កូន​របស់​លោក​តាក‌ម៉ូនី និង​ជា​ប្រមុខ​លើ​មេ​បញ្ជា​ការ​ទាំង​បី​នាក់។ គឺ​លោក​ហើយ​ដែល​បាន​សម្លាប់​ខ្មាំង​អស់​ប្រាំ​បី​រយ​នាក់​ក្នុង​ពេល​តែ​មួយ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 23:8
8 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ដាវីឌ​បាន​ជ្រាប​ហើយ នោះ​ទ្រង់​ចាត់​យ៉ូអាប់ នឹង​ពួក​ពល​ខ្លាំង​ពូកែ​ទាំង​អស់​ឲ្យ​ទៅ


តែ​សាដុក​ដ៏​ជា​សង្ឃ បេណាយ៉ា​ជា​កូន​យេហូ‌យ៉ាដា ហោរា​ណាថាន់ ស៊ីម៉ាយ ហើយ​រេអ៊ី ព្រម​ទាំង​ពួក​អ្នក​ខ្លាំង​ពូកែ​របស់​ដាវីឌ គេ​មិន​បាន​ចូល​ដៃ​ជួយ​អ័ដូ‌នីយ៉ា​ទេ


រីឯ​ពួក​ប្រធាន ក្នុង​ពួក​ខ្លាំង​ពូកែ​របស់​ដាវីឌ ដែល​កាន់​ខ្ជាប់​ខាង​ទ្រង់ ជា​មួយ​នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់ ដើម្បី​នឹង​តាំង​នគរ​ឡើង តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ពី​ដំណើរ​សាសន៍​អ៊ីស្រាអែល


រីឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល តាម​ចំនួន​គេ គឺ​តាម​ពួក​មេ​លើ​វង្ស​ឪពុក​គេ នឹង​ពួក​មេ​ទ័ព​ធំ​តូច ហើយ​ពួក​នាយ​ដែល​បំរើ​ស្តេច ក្នុង​គ្រប់​ទាំង​ការ ខាង​ឯ​វេន​គេ​ដែល​ចេញ​ចូល​រាល់​តែ​ខែ នៅ​ពេញ​ក្នុង​ឆ្នាំ ដែល​រាល់​តែ​វេន​មាន​២​ម៉ឺន​៤​ពាន់​នាក់


នោះ​មាន​យ៉ាសុ‌បៀម ជា​កូន​សាប‌ឌាល ជា​អ្នក​ត្រួត​លើ​ពួក​វេន​ទី​១ នៅ​ខែ​ចេត្រ ហើយ​ក្នុង​វេន​លោក​មាន​២​ម៉ឺន​៤​ពាន់​នាក់


ឯ​យ៉ូណា‌ថាន ជា​ញាតិ​វង្ស​នឹង​ដាវីឌ ជា​អ្នក​ជួយ​គំនិត ជា​មនុស្ស​មាន​យោបល់ នឹង​ប្រាជ្ញា យេហ៊ី‌អែល​ជា​កូន​ហាក់‌ម៉ូនី ជា​អ្នក​នៅ​ជា​មួយ​នឹង​ពួក​បុត្រ​របស់​ស្តេច


លុះ​គាត់​ឃើញ​ឆ្អឹង​ថ្គាម​ស្រស់​១​របស់​សត្វ​លា នោះ​ក៏​លូក​ដៃ​ទៅ​ចាប់​យក​មក វាយ​សំឡាប់​មនុស្ស​១​ពាន់​នាក់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម