ដូច្នេះ ឱព្រះករុណាជាព្រះអម្ចាស់អើយ ភ្នែកនៃពួកអ៊ីស្រាអែលទាំងអស់ គេគន់មើលមកទ្រង់ ចាំតែទ្រង់ប្រាប់ឲ្យគេដឹង ជាអ្នកណាដែលត្រូវគង់លើបល្ល័ង្ករាជ្យរបស់ព្រះករុណា ជាព្រះអម្ចាស់តពីទ្រង់ទៅ
១ របាក្សត្រ 22:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់អញថា ឯងបានកំចាយឈាមជាច្រើន ហើយបានច្បាំងចំបាំងយ៉ាងធំ មិនត្រូវឲ្យឯងស្អាងព្រះវិហារ សំរាប់ឈ្មោះអញទេ ពីព្រោះបានកំចាយឈាមជាច្រើន នៅលើផែនដី នៅចំពោះអញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់យើងថា "អ្នកបានកម្ចាយឈាមជាច្រើន ហើយមានចម្បាំងច្រើន ឯងមិនត្រូវស្អាងព្រះវិហារសម្រាប់ឈ្មោះយើងទេ ព្រោះបានកម្ចាយឈាមជាច្រើននៅលើផែនដី នៅចំពោះយើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់បិតាថា “អ្នកបានបង្ហូរឈាមច្រើនណាស់ ហើយអ្នកក៏បានធ្វើសង្គ្រាមដ៏ធំៗផង។ ដូច្នេះ អ្នកមិនត្រូវសង់ដំណាក់សម្រាប់នាមរបស់យើងទេ ដ្បិតអ្នកបានបង្ហូរឈាមយ៉ាងច្រើនលើផែនដី នៅចំពោះមុខយើង។ អាល់គីតាប ប៉ុន្តែ អុលឡោះតាអាឡាមានបន្ទូលមកកាន់ឪពុកថា “អ្នកបានបង្ហូរឈាមច្រើនណាស់ ហើយអ្នកក៏បានធ្វើសង្គ្រាមដ៏ធំៗផង។ ដូច្នេះ អ្នកមិនត្រូវសង់ដំណាក់សម្រាប់នាមរបស់យើងទេ ដ្បិតអ្នកបានបង្ហូរឈាមយ៉ាងច្រើនលើផែនដី នៅចំពោះមុខយើង។ |
ដូច្នេះ ឱព្រះករុណាជាព្រះអម្ចាស់អើយ ភ្នែកនៃពួកអ៊ីស្រាអែលទាំងអស់ គេគន់មើលមកទ្រង់ ចាំតែទ្រង់ប្រាប់ឲ្យគេដឹង ជាអ្នកណាដែលត្រូវគង់លើបល្ល័ង្ករាជ្យរបស់ព្រះករុណា ជាព្រះអម្ចាស់តពីទ្រង់ទៅ
ស្តេចទ្រង់ក៏ចេញបង្គាប់ ហើយគេដាប់យកថ្មយ៉ាងធំៗមក ជាថ្មមានដំឡៃ សំរាប់ដាក់ធ្វើជាឫសជញ្ជាំងនៃព្រះវិហារ
ទ្រង់ជ្រាបហើយថា ដាវីឌ ជាបិតានៃទូលបង្គំ រកស្អាងព្រះវិហារ ថ្វាយព្រះនាមព្រះយេហូវ៉ា ជាព្រះនៃលោកមិនបាន ដោយព្រោះចេះតែមានចំបាំងនៅគ្រប់ទិសជុំវិញ ដរាបដល់ព្រះយេហូវ៉ាបានបង្ក្រាបគេនៅក្រោមបាទាលោក
ប៉ុន្តែមិនត្រូវឲ្យឯងស្អាងវិហារនោះទេ គឺជាកូនដែលឯងនឹងបង្កើតមក កូននោះនឹងស្អាងសំរាប់ឈ្មោះអញវិញ
តែព្រះទ្រង់មានបន្ទូលមកយើងថា ឯងមិនត្រូវស្អាងព្រះវិហារ សំរាប់ឈ្មោះអញឡើយ ដ្បិតឯងជាមនុស្សធ្លាប់ធ្វើចំបាំងមក ហើយបានកំចាយឈាមផង
ចំណែកខាងសំលៀកបំពាក់ទាំងប៉ុន្មាន នឹងអស់ទាំងរបស់ធ្វើពីស្បែក ព្រមទាំងរបស់ធ្វើពីរោមពពែ ហើយគ្រប់ទាំងរបស់ធ្វើពីឈើ នោះត្រូវឲ្យឯងរាល់គ្នាសំអាតដោយខ្លួនឯង។
ដល់ថ្ងៃទី៧ ត្រូវឲ្យឯងរាល់គ្នាបោកសំលៀកបំពាក់ខ្លួនចេញ នោះនឹងបានស្អាត រួចសឹមចូលមកក្នុងទីដំឡើងត្រសាលចុះ។