Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 5:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ស្តេច​ទ្រង់​ក៏​ចេញ​បង្គាប់ ហើយ​គេ​ដាប់​យក​ថ្ម​យ៉ាង​ធំៗ​មក ជា​ថ្ម​មាន​ដំឡៃ សំរាប់​ដាក់​ធ្វើ​ជា​ឫស​ជញ្ជាំង​នៃ​ព្រះ‌វិហារ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ស្តេច​បាន​បង្គាប់​ឲ្យ​គេ​ដាប់​យក​ថ្ម​យ៉ាង​ធំៗ​មក ជា​ថ្ម​មាន​តម្លៃ សម្រាប់​ដាក់​ធ្វើ​ជា​ឫស​ជញ្ជាំង​របស់​ព្រះ‌វិហារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ព្រះ‌រាជា​បង្គាប់​ឲ្យ​គេ​គាស់​ថ្ម​ធំៗ យក​មក​ដាប់​យ៉ាង​ល្អ​ប្រណីត សម្រាប់​ធ្វើ​គ្រឹះ​ព្រះ‌ដំណាក់។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ស៊ូឡៃ‌ម៉ាន​បង្គាប់​ឲ្យ​គេ​គាស់​ថ្ម​ធំៗ យក​មក​ដាប់​យ៉ាង​ល្អ​ប្រណីត សម្រាប់​ធ្វើ​គ្រឹះ​ដំណាក់។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 5:17
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​បាន​ធ្វើ​ឲ្យ​គេ​វិនាស​អស់​រលីង បាន​ទាំង​ចាក់​ទំលុះ​គេ ឲ្យ​គេ​ក្រោក​ឡើង​វិញ​មិន​រួច គេ​បាន​ដួល​នៅ​ក្រោម​ជើង​ទូលបង្គំ


ចូរ​ទៅ​ប្រាប់​ដាវីឌ ជា​អ្នក​បំរើ​អញ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​សួរ​ដូច្នេះ តើ​ឯង​នឹង​ស្អាង​វិហារ​ឲ្យ​អញ​នៅ​ឬ


មួយ​ទៀត​កាល​ដែល​គេ​ស្អាង​ព្រះ‌វិហារ នោះ​គេ​ប្រើ​តែ​ថ្ម​ដាប់​ស្រាប់​មុន​ដែល​ដឹក​មក គ្មាន​ឮ​សូរ​ញញួរឬ​ពូថៅឬ​គ្រឿង​ដែក​ណា​មួយ នៅ​ក្នុង​ព្រះ‌វិហារ​កំពុង​ដែល​គេ​ស្អាង​ឡើង​នោះ​ឡើយ


ឯ​របស់​ទាំង​អស់​នេះ​បាន​ធ្វើ ដោយ​ថ្ម​មាន​ដំឡៃ ជា​ថ្ម​ដាប់​តាម​ទំហំ ហើយ​អារ​ដំរឹម ដោយ​រណារ ទាំង​ក្នុង​ទាំង​ក្រៅ ចាប់​តាំង​ពី​ឫស​ជញ្ជាំង​ទៅ​ដល់​សំយ៉ាប ហើយ​ខាង​ក្រៅ រហូត​ដល់​ទី‌ធ្លា​ធំ​ដែរ


គ្រា​នោះ ទ្រង់​បង្គាប់ ឲ្យ​ប្រមូល​ពួក​សាសន៍​ដទៃ​ទាំង​អំបាល‌ម៉ាន ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល ហើយ​ចាត់​ជាង​ឲ្យ​ទៅ​ដាប់​ថ្ម សំរាប់​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ


តែ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​អញ​ថា ឯង​បាន​កំចាយ​ឈាម​ជា​ច្រើន ហើយ​បាន​ច្បាំង​ចំបាំង​យ៉ាង​ធំ មិន​ត្រូវ​ឲ្យ​ឯង​ស្អាង​ព្រះ‌វិហារ សំរាប់​ឈ្មោះ​អញ​ទេ ពី​ព្រោះ​បាន​កំចាយ​ឈាម​ជា​ច្រើន នៅ​លើ​ផែនដី នៅ​ចំពោះ​អញ


ហេតុ​នោះ​បាន​ជា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល អញ​ដាក់​ថ្ម​១​នៅ​ក្រុង​ស៊ីយ៉ូន ទុក​ជា​ជើង​ជញ្ជាំង ជា​ថ្ម​ដែល​បាន​ល្បង‌ល​ហើយ ជា​ថ្ម​ទី​ជ្រុង​ដ៏​មាន​ដំឡៃ ដែល​បាន​ដាក់​យ៉ាង​មាំ‌មួន ឯ​អ្នក​ណា​ដែល​ជឿ នោះ​មិន​ត្រូវ​រួស‌រាន់​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម