១ របាក្សត្រ 21:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលអ័រ៉ៅណាកំពុងតែបញ្ជាន់ស្រូវ នោះស្រាប់តែបែរមកឃើញទេវតា ឯកូនគាត់ទាំង៤នាក់ ដែលនៅជាមួយ ក៏ពួនខ្លួន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលអ័រ៉ៅណាកំពុងតែបញ្ជាន់ស្រូវ ស្រាប់តែបែរមកឃើញទេវតា ឯកូនគាត់ទាំងបួននាក់ ដែលនៅជាមួយក៏ពួន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ លោកអរ៉ៅណាកំពុងតែបោកស្រូវ។ គាត់ងាកមក ឃើញទេវតា កូនប្រុសរបស់គាត់ទាំងបួននាក់ ដែលនៅជាមួយគាត់ នាំគ្នារត់ពួន។ អាល់គីតាប ពេលនោះលោកអរ៉ៅណាកំពុងតែបោកស្រូវ។ គាត់ងាកមក ឃើញម៉ាឡាអ៊ីកាត់ កូនប្រុសរបស់គាត់ទាំងបួននាក់ ដែលនៅជាមួយគាត់នាំគ្នារត់ពួន។ |
ហើយកំពុងដែលដាវីឌយាងមកឯអ័រ៉ៅណា នោះគាត់ក៏ក្រឡេកទៅឃើញ រួចចេញពីទីលានមក ក្រាបផ្កាប់មុខចុះដល់ដីនៅចំពោះដាវីឌ
គ្រានោះ ទេវតានៃព្រះយេហូវ៉ាក៏យាងមកគង់នៅក្រោមដើមម៉ៃសាក់នៅត្រង់អូប្រា ដែលជារបស់យ៉ូអាស ក្នុងគ្រួអ័បៀស៊ើរ រីឯគេឌានជាកូន គាត់កំពុងតែបោកស្រូវនៅក្នុងធុងគាបផ្លែទំពាំងបាយជូរ ដើម្បីលាក់នឹងពួកម៉ាឌាន