តែគេបាក់ទ័ពរត់ចេញពីមុខពួកអ៊ីស្រាអែលទៅ ហើយដាវីឌបានសំឡាប់ពួកគេ ដែលនៅរទេះចំបាំងអស់៧០០រទេះ នឹងពួកពលសេះ៤ម៉ឺននាក់ ក៏ប្រហារសូបាក ជាមេទ័ពគេ ឲ្យស្លាប់នៅទីនោះដែរ
១ របាក្សត្រ 19:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែពួកស៊ីរីគេបាក់ទ័ព រត់ពីពួកអ៊ីស្រាអែលចេញទៅ ហើយដាវីឌបានសំឡាប់ពួកទ័ពស៊ីរី ដែលនៅរទេះចំបាំងអស់៧ពាន់ នឹងពលថ្មើរជើង៤ម៉ឺននាក់ ក៏សំឡាប់សូបាក ជាមេទ័ពដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកស៊ីរីបានបាក់ទ័ពរត់ពីពួកអ៊ីស្រាអែលចេញទៅ ហើយព្រះបាទដាវីឌបានសម្លាប់ពួកទ័ពស៊ីរី ដែលបររទេះចម្បាំងអស់ប្រាំពីរពាន់ និងពលថ្មើរជើងបួនម៉ឺននាក់ ក៏សម្លាប់សូបាកជាមេទ័ពដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកស៊ីរីបាក់ទ័ពរត់នៅមុខកងទ័ពអ៊ីស្រាអែល ហើយព្រះបាទដាវីឌសម្លាប់ទាហានដែលបររទេះចម្បាំងអស់ប្រាំពីរពាន់នាក់ និងពលទាហានថ្មើរជើងអស់បួនម៉ឺននាក់។ ស្ដេចក៏បានប្រហារជីវិតលោកសូបាក់ ជាមេបញ្ជាការកងទ័ពដែរ។ អាល់គីតាប ពួកស៊ីរីបាក់ទ័ពរត់នៅមុខកងទ័ពអ៊ីស្រអែល ហើយស្តេចទតសម្លាប់ទាហានដែលបររទេះចំបាំងអស់ប្រាំពីរពាន់នាក់ និងពលទាហានថ្មើរជើងអស់បួនម៉ឺននាក់។ ស្តេចក៏បានប្រហារជីវិតលោកសូបាក់ ជាមេបញ្ជាការកងទ័ពដែរ។ |
តែគេបាក់ទ័ពរត់ចេញពីមុខពួកអ៊ីស្រាអែលទៅ ហើយដាវីឌបានសំឡាប់ពួកគេ ដែលនៅរទេះចំបាំងអស់៧០០រទេះ នឹងពួកពលសេះ៤ម៉ឺននាក់ ក៏ប្រហារសូបាក ជាមេទ័ពគេ ឲ្យស្លាប់នៅទីនោះដែរ
កាលដាវីឌទ្រង់បានជ្រាប នោះទ្រង់ប្រមូលពួកទ័ពអ៊ីស្រាអែលទាំងអស់ឆ្លងទន្លេយ័រដាន់ទៅប្រទះនឹងគេ ហើយក៏ដំរៀបគ្នាច្បាំង កាលដាវីឌបានដំរៀបទ័ពច្បាំងនឹងពួកស៊ីរីដូច្នេះ នោះគេក៏តនឹងទ្រង់
កាលពួកពលទ័ពរបស់ហាដារេស៊ើរបានឃើញថា គេចាញ់ពួកអ៊ីស្រាអែលហើយ នោះក៏តាំងមេត្រីនឹងដាវីឌ ហើយចំណុះទ្រង់ ដូច្នេះ ពួកស៊ីរីមិនព្រមជួយពួកកូនចៅអាំម៉ូនទៀតឡើយ។
គឺជាព្រះដែលក្រវាត់ទូលបង្គំដោយកំឡាំង ហើយក៏ធ្វើឲ្យផ្លូវទូលបង្គំបានគ្រប់លក្ខណ៍ដែរ
គ្មានស្តេចណាបានសង្គ្រោះ ដោយមាន ពលទ័ពច្រើនឡើយ មនុស្សខ្លាំងពូកែក៏មិនបានរួច ដោយមាន កំឡាំងយ៉ាងខ្លាំងនោះដែរ
ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់គង់នៅជាមួយនឹងយើងខ្ញុំ ព្រះនៃយ៉ាកុបជាទីពឹងជ្រកនៃយើងខ្ញុំ។ –បង្អង់