ដ្បិត ឱព្រះនៃទូលបង្គំអើយ ទ្រង់បានសំដែងឲ្យទូលបង្គំដឹងថា ទ្រង់នឹងតាំងវង្សទូលបង្គំឡើង ហេតុនោះបានជាទូលបង្គំបាននឹកក្នុងចិត្តចង់អធិស្ឋាននៅចំពោះទ្រង់
១ របាក្សត្រ 17:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឥឡូវនេះ ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះ ហើយទ្រង់បានមានបន្ទូលសេចក្ដីល្អនេះដល់ទូលបង្គំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឥឡូវនេះ ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះ ហើយព្រះអង្គបានមានព្រះបន្ទូលសេចក្ដីល្អនេះដល់ទូលបង្គំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បពិត្រព្រះអម្ចាស់! មានតែព្រះអង្គទេដែលជាព្រះជាម្ចាស់។ ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលសន្យាប្រទានសុភមង្គលនេះមកទូលបង្គំ។ អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់អើយ! មានតែទ្រង់ទេដែលជាម្ចាស់។ ឥឡូវនេះ ទ្រង់មានបន្ទូលសន្យាប្រទានសុភមង្គលនេះមកខ្ញុំ។ |
ដ្បិត ឱព្រះនៃទូលបង្គំអើយ ទ្រង់បានសំដែងឲ្យទូលបង្គំដឹងថា ទ្រង់នឹងតាំងវង្សទូលបង្គំឡើង ហេតុនោះបានជាទូលបង្គំបាននឹកក្នុងចិត្តចង់អធិស្ឋាននៅចំពោះទ្រង់
ឥឡូវនេះ ទ្រង់បានសព្វព្រះហឫទ័យនឹងប្រទានពរដល់វង្សរបស់ទូលបង្គំ ឲ្យបាននៅជាប់ចំពោះទ្រង់ជាដរាបទៅ ដ្បិតឱព្រះយេហូវ៉ាអើយ ទ្រង់បានប្រទានពរហើយ ដូច្នេះ វង្សទូលបង្គំនឹងបានពរពិតជាដរាបទៅ។
ដោយសេចក្ដីសង្ឃឹមដល់ជីវិតដ៏នៅអស់កល្បជានិច្ច ដែលព្រះដ៏មិនចេះភូត ទ្រង់បានសន្យាមុនអស់ទាំងកល្ប
ដើម្បីឲ្យយើងរាល់គ្នា ដែលបានរត់មកចាប់កាន់សេចក្ដីសង្ឃឹម ដែលដាក់នៅមុខយើង ទុកជាទីជ្រកកោន បានសេចក្ដីកំឡាចិត្តឡើងជាខ្លាំង ដោយសារសេចក្ដីទាំង២មុខនេះដ៏មិនចេះប្រែប្រួល ដែលខាងឯសេចក្ដីទាំង២នោះ ព្រះទ្រង់កុហកពុំបានទេ