កំពុងដែលគាត់នៅក្នុងស្រុកនោះ រូបេនក៏បានទៅរួមដំណេកនឹងប៊ីលហាជាប្រពន្ធចុងរបស់ឪពុកខ្លួន ហើយអ៊ីស្រាអែលក៏ឮនិយាយ។ រីឯកូនប្រុសរបស់យ៉ាកុប មាន១២នាក់
១ របាក្សត្រ 12:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខាងពួកកូនចៅស៊ីម្មាន នោះមានពួកមនុស្សខ្លាំងពូកែ សំរាប់ចេញទៅច្បាំង៧ពាន់១រយនាក់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខាងពួកកូនចៅស៊ីម្មាន មានពួកមនុស្សខ្លាំងពូកែ សម្រាប់ចេញទៅច្បាំងប្រាំពីរពាន់មួយរយនាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងកុលសម្ព័ន្ធស៊ីម្មាន មាន ៧ ១០០នាក់ ដែលសុទ្ធតែជាវីរជនដ៏ពូកែអង់អាច។ អាល់គីតាប ក្នុងកុលសម្ព័ន្ធស៊ីម្មានមាន ៧ ១០០ នាក់ ដែលសុទ្ធតែជាវីរជនដ៏ពូកែអង់អាច។ |
កំពុងដែលគាត់នៅក្នុងស្រុកនោះ រូបេនក៏បានទៅរួមដំណេកនឹងប៊ីលហាជាប្រពន្ធចុងរបស់ឪពុកខ្លួន ហើយអ៊ីស្រាអែលក៏ឮនិយាយ។ រីឯកូនប្រុសរបស់យ៉ាកុប មាន១២នាក់
ឯកូនរបស់នាងលេអា គឺរូបេនជាកូនច្បងយ៉ាកុប១ ស៊ីម្មាន១ លេវី១ យូដា១ អ៊ីសាខារ១ នឹងសាប់យូល៉ូន១
គឺពួកកូនចៅយូដា ដែលកាន់ខែលនឹងលំពែង ប្រុងនឹងទៅច្បាំងហើយ នោះមាន៦ពាន់៨រយនាក់
ព្រមទាំងបាកបាការ ហេរេស កាឡាល នឹងម៉ាថានា ជាកូនមីកា ដែលជាកូនស៊ីកគ្រីៗជាកូនអេសាភ
ហើយអូបាឌា ជាកូនសេម៉ាយ៉ា ដែលជាកូនកាឡាលៗជាកូនយេឌូថិន ហើយមានបេរេគា ជាកូនអេសា ដែលជាកូនអែលកាណា នៅភូមិទាំងប៉ុន្មាននៃពួកនថូផា។