ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 11:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​បាន​រាប់​អាន​លោក​ជា​ជាង​ពួក​៣០​នាក់​នោះ តែ​លោក​មិន​ដល់​ពួក​៣​នាក់​ខាង​ដើម​ទេ ដាវីឌ​ទ្រង់​ក៏​តាំង​លោក​ឲ្យ​ត្រួត​លើ​ពួក​ទាហាន​រក្សា​អង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​មាន​កេរ្តិ៍‌ឈ្មោះ​ក្នុង​ចំណោម​អ្នក​ទាំង​សាមសិប​រូប តែ​លោក​មិន​ស្មើ​នឹង​អ្នក​ទាំង​បី​រូប​នោះ​ឡើយ ហើយ​ព្រះបាទ​ដាវីឌ​បាន​តាំង​លោក​ឲ្យ​ត្រួត​លើ​ពួក​កង​អង្គរក្ស។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្នុង​ចំណោម​មេ​បញ្ជា​ការ​ទាំង​សាម‌សិប​នាក់ លោក​ទទួល​កិត្តិយស​ច្រើន​ជាង​គេ ប៉ុន្តែ លោក​ពុំ​អាច​ប្រៀប​ស្មើ​នឹង​ក្រុម​មេ‌ទ័ព​បី​រូប​ឡើយ។ ព្រះ‌បាទ​ដាវីឌ​បាន​តែង‌តាំង​លោក​ជា​មេ​បញ្ជា​ការ​កង​អង្គ​រក្ស។

សូមមើលជំពូក

អាល់គីតាប

ក្នុង​ចំណោម​មេ​បញ្ជា​ការ​ទាំង​សាម‌សិប​នាក់ គាត់​ទទួល​កិត្តិ‌យស​ច្រើន​ជាង​គេ ប៉ុន្តែ គាត់​ពុំ​រាប់​បញ្ចូល​ក្នុង​ក្រុម​មេ‌ទ័ព​បី​នាក់​នោះ​ឡើយ។ ស្តេច​ទត​បាន​តែង‌តាំង​គាត់​ជា​មេ​បញ្ជា​ការ​កង​អង្គ​រក្ស។

សូមមើលជំពូក



១ របា‌ក្សត្រ 11:25
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំណែក​ឯ​យ៉ូអាប់ លោក​ជា​អ្នក​ត្រួត​លើ​ពួក​ពល​ទ័ព​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់ បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា លោក​ជា​មេ​លើ​ពួក​កេរេ‌ធីម នឹង​ពួក​ពេលេ‌ធីម


គឺ​ការ​យ៉ាង​នោះ​ដែល​បេណាយ៉ា​ជា​កូន​យេហូ‌យ៉ាដា​បាន​ធ្វើ ហើយ​មាន​ល្បី​ឈ្មោះ​នៅ​ក្នុង​ពួក​ខ្លាំង​ពូកែ​ទាំង​៣​នាក់​នោះ


ឯ​មនុស្ស​ខ្លាំង​ពូកែ ក្នុង​ពួក​ពល‌ទ័ព​ទាំង​ប៉ុន្មាន គឺ​អេសា‌អែល ជា​ប្អូន​យ៉ូអាប់ អែល‌ហា‌ណាន ជា​កូន​ដូដូរ ដែល​នៅ​ក្រុង​បេថ្លេ‌ហិម