ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 10:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដល់​ថ្ងៃ​ស្អែក កាល​ពួក​ភីលីស្ទីន​បាន​ទៅ​ដោះ​អស់​ទាំង​របស់ ពី​ខ្មោច​ទាំង​នោះ ក៏​ឃើញ​សព​សូល នឹង​បុត្រា​ទ្រង់​ទាំង​៣ ដែល​បាន​ដួល​សុគត នៅ​លើ​ភ្នំ​គីលបោ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដល់​ស្អែក​ឡើង ពេល​ពួក​ភីលី‌ស្ទីន​បាន​ទៅ​ដោះ​អស់​ទាំង​របស់​ពី​ខ្មោច​ទាំង​នោះ ក៏​ឃើញ​សព​សូល និង​បុត្រា​របស់​ទ្រង់​ទាំង​បី ដែល​បាន​ដួល​សុគត នៅ​លើ​ភ្នំ​គីលបោ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្អែក​ឡើង ពួក​ភីលីស្ទីន​នាំ​គ្នា​មក​ប្រមូល​របស់​របរ​ដែល​នៅ​ជាប់​នឹង​សាក‌សព ហើយ​ឃើញ​សព​របស់​ព្រះ‌បាទ​សូល និង​បុត្រា​ទាំង​បី​អង្គ នៅ​លើ​ភ្នំ​គីល‌បោ។

សូមមើលជំពូក

អាល់គីតាប

ស្អែក​ឡើង ពួក​ភីលី‌ស្ទីន​នាំ​គ្នា​មក​ប្រមូល​របស់​របរ​ដែល​នៅ​ជាប់​នឹង​សាក‌សព ហើយ​ឃើញ​សព​របស់​ស្តេច​សូល និង​បុត្រា​ទាំង​បី នៅ​លើ​ភ្នំ​គីល‌បោ។

សូមមើលជំពូក



១ របា‌ក្សត្រ 10:8
6 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ក៏​និយាយ​គ្នា​ថា នោះ​គឺ​ជា​ឈាម​ហើយ ពួក​ស្តេច​នោះ​បាន​ប្រហារ​ជីវិត​គ្នា ប្រាកដ​ជា​បាន​សំឡាប់​គ្នា​នឹង​គ្នា វិនាស​អស់​ហើយ ដូច្នេះ ឱ​ពួក​ម៉ូអាប់​អើយ ចូរ​យើង​ទៅ​រឹប‌ជាន់​ចាប់​យក​របឹប​របស់​គេ​ចុះ


កាល​ពួក​សាសន៍​អ៊ីស្រាអែល ដែល​នៅ​ច្រក​ភ្នំ​បាន​ឃើញ​ថា ពួក​ពល​បែក​រត់​ទៅ ហើយ​ថា សូល នឹង​ពួក​បុត្រា​ទ្រង់​បាន​សុគត​ហើយ នោះ​គេ​លះ​ចោល​ទី​ក្រុង​របស់​គេ រត់​ទៅ​ដែរ រួច​ពួក​ភីលីស្ទីន​បាន​មក​អាស្រ័យ​នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ


រួច​គេ​ដោះ​គ្រឿង​ពី​ទ្រង់ ព្រម​ទាំង​កាត់​យក​ព្រះ‌សិរ នឹង​គ្រឿង​សស្ត្រា‌វុធ​ទ្រង់ ចាត់​គេ​ឲ្យ​នាំ​ដំណឹង​ទៅ​ឯ​ស្រុក​ភីលីស្ទីន ប្រាប់​ដល់​ទាំង​រូប​ព្រះ​គេ នឹង​ពួក​បណ្តាជន​ផង


រួច​កាល​យ៉ូសា‌ផាត នឹង​ពល‌ទ័ព​របស់​ទ្រង់​បាន​ទៅ​ដល់ ដើម្បី​យក​របឹប នោះ​ក៏​ឃើញ​មាន​ទាំង​របស់​ទ្រព្យ សំលៀក‌បំពាក់ នឹង​ប្រដាប់​មាន​ដំឡៃ​យ៉ាង​សន្ធឹក ហើយ​នាំ​គ្នា​ដោះ​ចេញ​ទុក​សំរាប់​ខ្លួន លើស​ពី​កំឡាំង​នឹង​យក​ទៅ​បាន មាន​របឹប​ជា​ច្រើន ដល់​ម៉្លេះ​បាន​ជា​គេ​ប្រមូល​យក​អស់​រវាង​៣​ថ្ងៃ​ទើប​ហើយ


ដល់​ថ្ងៃ​ស្អែក កាល​ពួក​ភីលីស្ទីន​បាន​ចូល​ទៅ ដោះ​យក​របស់​ពី​ខ្មោច​ទាំង​ប៉ុន្មាន នោះ​គេ​ប្រទះ​ឃើញ​សព​សូល នឹង​បុត្រា​ទ្រង់​ទាំង​៣​អង្គ​នៅ​លើ​ភ្នំ​គីលបោ


ហើយ​គេ​យក​ទៅ​ដាក់​ក្នុង​វិហារ​នៃ​ព្រះ​ដាកុន គឺ​នៅ​ក្បែរ​ព្រះ​នោះ