ដ្បិតទ្រង់ធ្វើសំរេចសេចក្ដីដែលបានដំរូវទុកសំរាប់ខ្ញុំ ហើយមានសេចក្ដីយ៉ាងនោះជាច្រើនទៀតនៅនឹងទ្រង់ដែរ
១ ពេត្រុស 2:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ «ជាថ្មជំពប់ ហើយជាថ្មដាដែលនាំឲ្យរវាតចិត្ត» គេជំពប់នឹងព្រះបន្ទូលដោយព្រោះតែមិនជឿ ហើយគេក៏ត្រូវដំរូវទុកសំរាប់ការនោះឯង ព្រះគម្ពីរខ្មែរសាកល ហើយជា “ថ្មនៃការជំពប់ និងថ្មដានៃសេចក្ដីបណ្ដាលឲ្យជំពប់ដួល”។ ពួកគេបានជំពប់ ពីព្រោះពួកគេមិនព្រមជឿព្រះបន្ទូល តាមដែលត្រូវបានតម្រូវទុក។ Khmer Christian Bible ជាថ្មដែលនាំឲ្យជំពប់ដួល ហើយជាផ្ទាំងថ្មដែលធ្វើឲ្យរវាតចិត្ដ ហើយគេជំពប់ដួល ពីព្រោះគេមិនស្ដាប់បង្គាប់តាមព្រះបន្ទូល ដោយព្រោះពួកគេត្រូវបានកំណត់ទុកសម្រាប់ការនោះឯង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយ «ជាថ្មជំពប់ និងជាថ្មដាដែលនាំឲ្យរវាតចិត្ត» ។ គេជំពប់ដួល ព្រោះគេមិនធ្វើតាមព្រះបន្ទូល ដូចដែលព្រះបានតម្រូវទុក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជាថ្មដែលនាំឲ្យគេជំពប់ដួល ជាសិលាដែលនាំឲ្យគេរវាតចិត្តបាត់ជំនឿ»។ អ្នកទាំងនោះជំពប់ដួល ដូចព្រះជាម្ចាស់បានគ្រោងទុកមកស្រាប់ មកពីគេពុំព្រមជឿព្រះបន្ទូល អាល់គីតាប ជាថ្មដែលនាំឲ្យគេជំពប់ដួល ជាសិលាដែលនាំឲ្យគេរវាតចិត្ដ បាត់ជំនឿ»។ អ្នកទាំងនោះជំពប់ដួល ដូចអុលឡោះបានគ្រោងទុកមកស្រាប់ មកពីគេពុំព្រមជឿបន្ទូលរបស់អុលឡោះ |
ដ្បិតទ្រង់ធ្វើសំរេចសេចក្ដីដែលបានដំរូវទុកសំរាប់ខ្ញុំ ហើយមានសេចក្ដីយ៉ាងនោះជាច្រើនទៀតនៅនឹងទ្រង់ដែរ
ប៉ុន្តែ អញបានទុកឲ្យឯងរស់នៅវិញ ដើម្បីឲ្យឯងបានឃើញឫទ្ធិបារមីរបស់អញ ហើយឲ្យគេបានប្រកាសប្រាប់ពីឈ្មោះអញទួទៅគ្រប់លើផែនដី
តើឯងមិនបានឮថា អញបានគិតជាស្រេច នឹងធ្វើការទាំងប៉ុន្មាននេះ តាំងពីយូរមកហើយ ព្រមទាំងចាត់ចែងតាំងពីចាស់បុរាណផងទេឬអី ឥឡូវនេះ អញបានសំរេចការនេះហើយ គឺបានឲ្យឯងបំផ្លាញទីក្រុងមានកំផែងឲ្យទៅជាគំនរបំណែក
នោះនឹងមានគេបង្គាប់ថា ចូរលើកដីឡើង ចូរលើកដីឡើង ចូររៀបចំថ្នល់ ហើយយកថ្មចំពប់ចេញពីផ្លូវរបស់រាស្ត្រអញទៅ
នោះទ្រង់នឹងបានសំរាប់ជាទីបរិសុទ្ធ តែជាថ្មចំពប់ ហើយជាថ្មដាដែលបង្អាក់បង្អន់ចិត្តដល់ពួកអ៊ីស្រាអែលទាំង២វង្ស ហើយជាអន្ទាក់ នឹងជាជង់ដល់ពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់
ស៊ីម្មានក៏ឲ្យពរ ហើយនិយាយទៅម៉ារា ជាមាតាទ្រង់ថា មើល បុត្រនេះបានតាំងឡើងសំរាប់ធ្វើឲ្យពួកសាសន៍អ៊ីស្រាអែលជាច្រើនដួល ហើយងើបឡើងវិញ ក៏សំរាប់ជាទីសំគាល់ ដែលគេនឹងស្រដីទទឹងផង
ចុះបើសិនជាព្រះទ្រង់ចង់សំដែងសេចក្ដីក្រោធ ព្រមទាំងបើកឲ្យស្គាល់ព្រះចេស្តា ដល់គ្រឿងប្រដាប់គួរនឹងក្រោធ ដែលរៀបចំឡើងសំរាប់តែត្រូវបំផ្លាញដូច្នេះ ដែលទ្រង់ទ្រាំទ្រដោយអំណត់ជាយូរមកហើយ
តែយើងខ្ញុំប្រកាសប្រាប់ពីព្រះគ្រីស្ទ ដែលទ្រង់ត្រូវឆ្កាងវិញ ជាហេតុនាំឲ្យរវាតចិត្តដល់សាសន៍យូដា នឹងជាសេចក្ដីល្ងង់ល្ងើដល់សាសន៍ក្រេក
ដល់ពួក១ជាក្លិននៃសេចក្ដីស្លាប់ ឲ្យត្រូវស្លាប់ ដល់ពួក១ទៀត ជាក្លិននៃជីវិត ឲ្យបានរស់នៅ តើអ្នកណាគួរនឹងសេចក្ដីទាំងនេះ
ប៉ុន្តែ បងប្អូនអើយ បើសិនជាខ្ញុំនៅតែប្រដៅឲ្យគេកាត់ស្បែក នោះតើហេតុអ្វីបានជាគេនៅតែបៀតបៀនដល់ខ្ញុំទៀត បើប្រដៅដូច្នោះ នោះសេចក្ដីបង្អាក់បង្អន់ ពីរឿងឈើឆ្កាង ត្រូវបាត់ហើយ
ដ្បិតព្រះទ្រង់មិនបានដំរូវយើង ទុកសំរាប់សេចក្ដីក្រោធទេ គឺសំរាប់ឲ្យបានសេចក្ដីសង្គ្រោះវិញ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដែលទ្រង់សុគតជំនួសយើង
ពីព្រោះមានសេចក្ដីចែងទុកមកក្នុងគម្ពីរថា «មើល អញដាក់ថ្មជ្រុង១នៅក្រុងស៊ីយ៉ូន ជាថ្មដែលជ្រើសរើស ហើយវិសេសវិសាល អ្នកណាដែលជឿដល់ទ្រង់ នោះនឹងគ្មានហេតុនាំឲ្យខ្មាសឡើយ»
ដូច្នេះ ដែលទ្រង់វិសេស នោះគឺវិសេសដល់អ្នករាល់គ្នាដែលជឿ តែដល់ពួកអ្នកមិនជឿវិញ នោះ«ថ្មដែលពួកជាងសង់ផ្ទះបានចោលចេញ បានត្រឡប់ជាថ្មជ្រុងយ៉ាងឯក»
ហើយដោយគេមានចិត្តលោភ នោះគេនឹងប្រើអ្នករាល់គ្នាឲ្យបានចំណេញ ដោយពោលពាក្យបញ្ឆោតបំពោត តែតាំងពីយូរមកហើយ សេចក្ដីជំនុំជំរះគេមិននៅស្ងៀមស្ងាត់ទេ ហើយសេចក្ដីហិនវិនាសរបស់គេក៏មិនងុយងោកដែរ។
ដ្បិតមានមនុស្សខ្លះបានលួចចូល គឺជាពួកអ្នកដែលមានទោសកត់ទុក តាំងពីដើមមក ជាមនុស្សទមិលល្មើស ដែលបំផ្លាស់ព្រះគុណរបស់ព្រះនៃយើងរាល់គ្នា ឲ្យទៅជាសេចក្ដីអាសអាភាស ហើយគេមិនព្រមទទួលព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើង ដែលទ្រង់ជាម្ចាស់តែ១ផងទេ។