ពីព្រោះគេបានបោះបង់ចោលអញ ហើយបានដុតកំញានថ្វាយដល់ព្រះដទៃ ជាការដែលនាំឲ្យអញមានសេចក្ដីក្រោធ ដោយសារការទាំងប៉ុន្មានដែលដៃគេធ្វើ ដោយហេតុនោះបានជាសេចក្ដីក្រោធរបស់អញ នឹងឆេះឆួលឡើងទាស់នឹងទីនេះ ហើយនឹងពន្លត់មិនបានផង
១ ពង្សាវតារក្សត្រ 9:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯព្រះវិហារនេះ ទោះបើខ្ពស់ដល់ម៉្លេះ គង់តែអស់អ្នកណាដែលដើរទៅមក គេនឹងមានសេចក្ដីអស្ចារ្យក្នុងចិត្ត ហើយនឹងចំអកឡកឡឺយឲ្យ ដោយពាក្យថា ហេតុអ្វីបានជាព្រះយេហូវ៉ាទ្រង់ធ្វើដូច្នេះ ដល់ស្រុកនឹងវិហារនេះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះដំណាក់នេះនឹងក្លាយទៅជាគំនរបែកបាក់ អស់អ្នកណាដែលដើរកាត់តាមនោះ នឹងមានសេចក្ដីអស្ចារ្យក្នុងចិត្ត ហើយហួសចិត្ត ដោយពាក្យថា "ហេតុអ្វីបានជាព្រះយេហូវ៉ាធ្វើដូច្នេះ ដល់ស្រុក និងវិហារនេះ?" ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលមនុស្សម្នាដើរកាត់តាមនោះ ហើយធ្លាប់តែឃើញព្រះដំណាក់ដ៏ស្កឹមស្កៃ ពួកគេនឹងស្រឡាំងកាំង ហើយនឹកហួសចិត្ត ទាំងពោលថា “ហេតុអ្វីបានជាព្រះអម្ចាស់ប្រព្រឹត្តដូច្នេះ ចំពោះស្រុកនេះ និងព្រះដំណាក់នេះ?”។ អាល់គីតាប ពេលមនុស្សម្នាដើរកាត់តាមនោះ ហើយធ្លាប់តែឃើញដំណាក់ដ៏ស្កឹមស្កៃ ពួកគេនឹងស្រឡាំងកាំង ហើយនឹកហួសចិត្តទាំងពោលថា “ហេតុអ្វីបានជាអុលឡោះតាអាឡាប្រព្រឹត្តដូច្នេះ ចំពោះស្រុកនេះ និងដំណាក់នេះ?”។ |
ពីព្រោះគេបានបោះបង់ចោលអញ ហើយបានដុតកំញានថ្វាយដល់ព្រះដទៃ ជាការដែលនាំឲ្យអញមានសេចក្ដីក្រោធ ដោយសារការទាំងប៉ុន្មានដែលដៃគេធ្វើ ដោយហេតុនោះបានជាសេចក្ដីក្រោធរបស់អញ នឹងឆេះឆួលឡើងទាស់នឹងទីនេះ ហើយនឹងពន្លត់មិនបានផង
ក៏ដុតព្រះវិហារនៃព្រះយេហូវ៉ា នឹងព្រះរាជវាំង ហើយផ្ទះទាំងអស់នៅក្រុងយេរូសាឡិមទៅ លោកដុតចោលអស់ទាំងផ្ទះធំៗ
ហេតុនោះបានជាសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាមកគ្របលើពួកយូដា នឹងពួកក្រុងយេរូសាឡិម ហើយទ្រង់ប្រគល់គេឲ្យត្រូវមានចលាចល ឲ្យត្រូវសេចក្ដីអស្ចារ្យ នឹងសេចក្ដីចំអកឡកឡឺយរបស់គេ ដូចជាអ្នករាល់គ្នាឃើញស្រាប់
គេដុតព្រះវិហារនៃព្រះបង់ ហើយរំលំកំផែងក្រុងយេរូសាឡិម ក៏ដុតអស់ទាំងព្រះរាជដំណាក់ ហើយបំផ្លាញគ្រឿងប្រដាប់មានដំឡៃ នៅក្នុងដំណាក់ទាំងនោះដែរ
ហើយព្រះវិហារនេះដែលខ្ពស់ទាំងម៉្លេះ នោះអស់អ្នកណាដែលដើរតាមនេះ នឹងមានសេចក្ដីប្លែកក្នុងចិត្តថា ហេតុអ្វីបានជាព្រះយេហូវ៉ាប្រព្រឹត្តនឹងស្រុកនេះ ហើយនឹងព្រះវិហារនេះយ៉ាងដូច្នេះ
ព្រះវិហារដ៏បរិសុទ្ធ ហើយរុងរឿងរបស់យើងខ្ញុំ ជាកន្លែងដែលពួកឰយុកោនៃយើងខ្ញុំបានសរសើរដល់ទ្រង់ នោះត្រូវគេដុតចោលហើយ អស់ទាំងកន្លែង ជាទីពេញចិត្តរបស់យើងខ្ញុំ ក៏ត្រូវខូចអស់ទៅដែរ
លុះកាលណាឯងបានប្រាប់ពាក្យទាំងនេះ ដល់ជនជាតិនេះរួចជាស្រេច ហើយគេសួរឯងថា ហេតុអ្វីបានជាព្រះយេហូវ៉ាមានបន្ទូលពីគ្រប់ទាំងការអាក្រក់យ៉ាងធំនេះទាស់នឹងយើងដូច្នេះតើយើងមានសេចក្ដីទុច្ចរិតណា ឬបានប្រព្រឹត្តអំពើបាបយ៉ាងណា ទាស់នឹងព្រះយេហូវ៉ាជាព្រះនៃយើង
ដើម្បីឲ្យស្រុកគេបានត្រឡប់ជាទីស្រឡាំងកាំង ហើយជាទីដែលមនុស្សធ្វើស៊ីសស៊ូសឲ្យជានិច្ច អស់អ្នកណាដែលដើរតាមស្រុកនោះ នឹងភាំងឆ្ងល់ ហើយគ្រវីក្បាលផង
អញនឹងធ្វើឲ្យទីក្រុងនេះទៅជាទីស្រឡាំងកាំង ហើយជាទីដែលគេនឹងធ្វើស៊ីសស៊ូសឲ្យ អស់អ្នកណាដែលដើរមកជិត គេនឹងភាំងឆ្ងល់ ហើយនឹងធ្វើស៊ីសស៊ូស ដោយព្រោះគ្រប់ទាំងសេចក្ដីវេទនារបស់ក្រុងនេះ
ឯមនុស្សឈ្មោះយេកូនាសនេះ តើជាភាជនៈកំបែក ហើយសំអប់ឬអី តើជាប្រដាប់ដែលឥតមានអ្នកណាពេញចិត្តដែរឬ ហេតុអ្វីបានជាគេត្រូវបោះចេញដូច្នេះ ព្រមទាំងពូជពង្សរបស់គេផង គឺបោះចោលទៅនៅស្រុក១ដែលគេមិនស្គាល់នោះ
នោះមើល អញនឹងចាត់ទៅនាំយកអស់ទាំងពួកគ្រួនៅស្រុកខាងជើង នឹងនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាអ្នកបំរើរបស់អញមក ព្រះយេហូវ៉ា ទ្រង់មានបន្ទូលថា អញនឹងនាំគេមកទាស់នឹងស្រុកនេះ នឹងពួកអ្នកនៅក្នុងស្រុក ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាននៅជុំវិញផង អញនឹងបំផ្លាញពួកស្រុកនេះអស់រលីង ព្រមទាំងធ្វើឲ្យទៅជាទីស្រឡាំងកាំង ជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ ហើយជាទីខូចបង់នៅអស់កល្បជានិច្ច
ដោយដៃឯងរាល់គ្នាតែងប្រព្រឹត្តការដែលនាំឲ្យអញខឹង គឺជាការដុតកំញានថ្វាយដល់ព្រះដទៃ នៅក្នុងស្រុកអេស៊ីព្ទ ជាកន្លែងដែលឯងរាល់គ្នាបានទៅស្នាក់នៅនោះ ជាការដែលនឹងកាត់ឯងរាល់គ្នាចេញ ហើយឲ្យឯងរាល់គ្នាត្រឡប់ជាទីផ្តាសា នឹងជាទីត្មះតិះដៀល នៅកណ្តាលអស់ទាំងសាសន៍នៅផែនដី
ស្រុកអេដំមនឹងត្រឡប់ជាទីស្រឡាំងកាំង ឯអស់អ្នកដែលដើរតាមទីនោះ គេនឹងអស្ចារ្យក្នុងចិត្ត ហើយនឹងធ្វើស៊ីសស៊ូសឲ្យ ដោយព្រោះអស់ទាំងសេចក្ដីវេទនារបស់ស្រុកនោះ
ដូច្នេះ បើកាលណាឯងរាល់គ្នាសួរថា ហេតុអ្វីបានជាព្រះយេហូវ៉ាជាព្រះនៃយើង ទ្រង់ប្រព្រឹត្តការយ៉ាងនេះដល់យើង នោះទ្រង់នឹងឆ្លើយដល់គេថា ឯងរាល់គ្នាបានបោះបង់ចោលអញ ទៅគោរពដល់ព្រះដទៃនៅក្នុងស្រុកឯងជាយ៉ាងណា ឯងរាល់គ្នានឹងត្រូវគោរពដល់សាសន៍ដទៃ នៅក្នុងស្រុក១ដែលមិនមែនជារបស់ផងខ្លួនយ៉ាងនោះដែរ។
ឥតមានអ្នកណានៅ ដោយព្រោះសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា គឺនឹងត្រូវចោលស្ងាត់នៅទទេ អស់អ្នកណាដែលដើរកាត់មុខក្រុងបាប៊ីឡូននឹងអស្ចារ្យក្នុងចិត្ត ហើយនឹងធ្វើស៊ីសស៊ូសឲ្យ ដោយព្រោះគ្រប់ទាំងសេចក្ដីវេទនារបស់ទីក្រុង
ក៏ដុតព្រះវិហារនៃព្រះយេហូវ៉ា នឹងដំណាក់ស្តេច ព្រមទាំងបណ្តាផ្ទះនៅក្រុងយេរូសាឡិមផង គឺលោកដុតអស់ទាំងផ្ទះធំៗចោល
អស់អ្នកណាដែលដើរបង្ហួស គេទះដៃឡកឲ្យនាង គេធ្វើស៊ីសស៊ូស ហើយគ្រវីក្បាលដល់កូនស្រីក្រុងយេរូសាឡិម ដោយពាក្យថា ទីក្រុងនេះឬ ដែលមនុស្សបានហៅថាជាទីល្អបំផុត ហើយជាទីរីករាយដល់ផែនដីទាំងដុំមូលនោះ
ហើយទ្រង់បានសំរេចបញ្ជាក់ព្រះបន្ទូល ដែលទ្រង់មានបន្ទូលទាស់នឹងយើងខ្ញុំ ហើយទាស់នឹងពួកចៅក្រម ដែលជំនុំជំរះយើងខ្ញុំ ដោយបាននាំសេចក្ដីអាក្រក់យ៉ាងធំនេះមកលើយើងខ្ញុំ ដ្បិតនៅក្រោមមេឃទាំងមូល មិនដែលកើតមានការអ្វី ដូចជាបានកើតដល់ក្រុងយេរូសាឡិមនោះឡើយ។
ឯងនឹងត្រឡប់ទៅជាទីអស្ចារ្យ នឹងជាទីប្រៀបធៀប ហើយជាទីដំនៀលនៅកណ្តាលគ្រប់អស់ទាំងសាសន៍ ដែលព្រះយេហូវ៉ានឹងនាំឯងទៅនៅនោះ
នោះគ្រប់ទាំងសាសន៍នឹងសួរថា ហេតុដូចម្តេចបានជាព្រះយេហូវ៉ាបានធ្វើដល់ស្រុកនេះយ៉ាងដូច្នេះ សេចក្ដីក្រោធយ៉ាងខ្លាំង ដ៏ឆេះក្តៅ បានកើតឡើងដោយព្រោះអ្វី