ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 9:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ហ៊ីរ៉ាម ទ្រង់​ក៏​ចាត់​ពួក​បាវ​បំរើ​ទ្រង់​ខ្លះ ដែល​ជា​ពួក​ជំនាញ​ខាង​ជើង​ទឹក គឺ​ជា​អ្នក​មាន​ចំណេះ​ខាង​ផ្លូវ​សមុទ្រ ឲ្យ​ទៅ​ក្នុង​នាវា​ទាំង​នោះ ជា​មួយ​នឹង​ពួក​បំរើ​របស់​សាឡូម៉ូន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ហ៊ីរ៉ាម​បាន​ចាត់​ពួក​អ្នក​បម្រើ​ខ្លះ ដែល​ជា​ពួក​ជំនាញ​ខាង​ជើង​ទឹក គឺ​ជា​អ្នក​ចំណេះ​ខាង​ផ្លូវ​សមុទ្រ ឲ្យ​ទៅ​ក្នុង​នាវា​ទាំង​នោះ ជា‌មួយ​ពួក​បម្រើ​របស់​ព្រះបាទ​សាឡូម៉ូន

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​ហ៊ីរ៉ាម​បាន​បញ្ជូន​ទាហាន​ជើង​ទឹក ដែល​ស្ទាត់​ជំនាញ​ខាង​សមុទ្រ ឲ្យ​ជួយ​បង្ហាត់​ទាហាន​របស់​ព្រះ‌បាទ​សាឡូម៉ូន។

សូមមើលជំពូក

អាល់គីតាប

ស្តេច​ហ៊ីរ៉ាម​បាន​បញ្ជូន​ទាហាន​ជើង​ទឹក ដែល​ស្ទាត់​ជំនាញ​ខាង​សមុទ្រ ឲ្យ​ជួយ​បង្ហាត់​ទាហាន​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 9:27
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ក្រុម​នាវា​របស់​ហ៊ីរ៉ាម ដែល​ដឹក​យក​មាស​មក​ពី​ស្រុក​អូភារ នោះ​ក៏​ដឹក​យក​ឈើ​ចាន់​ជា​បរិបូរ នឹង​ត្បូង​មាន​ដំឡៃ មក​ពី​ស្រុក​នោះ​ដែរ


គ្រា​នោះ អ័ហា‌ស៊ីយ៉ា ជា​បុត្រ​អ័ហាប់ ក៏​ទូល​ដល់​យ៉ូសា‌ផាត​ថា សូម​ឲ្យ​ពួក​បំរើ​ទូលបង្គំ បាន​ចុះ​នាវា​ទៅ​ជា​មួយ​នឹង​ពួក​បំរើ​ទ្រង់​ផង តែ​យ៉ូសា‌ផាត​ទ្រង់​មិន​ព្រម​ទេ


ហេតុ​នេះ សូម​ព្រះ‌រាជា​បង្គាប់​ឲ្យ​គេ​កាប់​ដើម​តាត្រៅ​នៅ​លើ​ភ្នំ​ល្បាណូន​ឲ្យ​ទូលបង្គំ ឯ​ពួក​បាវ​ទូលបង្គំ​គេ​នឹង​ធ្វើ​ការ​ជា​មួយ​នឹង​ពួក​បាវ​របស់​ទ្រង់ ហើយ​ទូលបង្គំ​នឹង​ចេញ​ឈ្នួល​ថ្វាយ​ទ្រង់​សំរាប់​ពួក​បាវ​ទ្រង់ តាម​តែ​ទ្រង់​មាន​បន្ទូល ដ្បិត​ទ្រង់​ជ្រាប​ហើយ​ថា នៅ​ក្នុង​ពួក​សាសន៍​នៃ​ទូលបង្គំ គ្មាន​អ្នក​ណា​ចេះ​កាប់​ឈើ​ដូច​ជា​ពួក​ស៊ីដូន​ទេ។


ពួក​បាវ​របស់​ទូលបង្គំ​នឹង​យក​ដុល​ឈើ​ចុះ​ពី​ភ្នំ​ល្បាណូន​ដល់​សមុទ្រ ចង​ជា​ក្បូន​បណ្តែត​ទៅ​តាម​សមុទ្រ រហូត​ដល់​កន្លែង​ណា​ដែល​ទ្រង់​កំណត់​ទុក រួច​ទូលបង្គំ​នឹង​ឲ្យ​គេ​ស្រាយ​ថ្វាយ​ដល់​ទ្រង់​នៅ​ទី​នោះ បើ​ទ្រង់​ចង់​ធ្វើ​សំរេច​តាម​បំណង​ចិត្ត​ទូលបង្គំ​វិញ នោះ​ត្រូវ​ឲ្យ​ផ្គត់‌ផ្គង់​ស្បៀង​អាហារ សំរាប់​ពួក​នៅ​ដំណាក់​ទូលបង្គំ​ផង


ស្តេច​សាឡូម៉ូន​ក៏​ធ្វើ​នាវា​១​ក្រុម​នៅ​ត្រង់​អេស៊ាន-គេប៊ើរ ជា​ទី​នៅ​មាត់​សមុទ្រ​ក្រហម ជិត​អេឡាត ក្នុង​ស្រុក​អេដំម


ពួក​អ្នក​នៅ​ក្រុង​ស៊ីដូន នឹង​អើវ៉ាឌ ជា​អ្នក​ចែវ​របស់​ឯង ឱ​ទីរ៉ុស​អើយ ពួក​អ្នក​ប្រាជ្ញ​នៅ​ក្នុង​ឯង គេ​ជា​មេ​ដំរង់​សំពៅ