ហើយក្រៅពីពួកនោះ មានពួកនាយរបស់សាឡូម៉ូន សំរាប់ត្រួតត្រាការចំនួន៣ពាន់៣រយនាក់ទៀត គឺជាពួកអ្នកបង្គាប់ការដែលបណ្តាពួកជាងធ្វើនោះ
១ ពង្សាវតារក្សត្រ 9:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកមេដែលត្រួតមើលការរបស់សាឡូម៉ូនទាំងប៉ុន្មាន មានចំនួន៥៥០នាក់ ជានាយបង្គាប់ដល់ពួកអ្នកធ្វើការទាំងនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកមេដែលត្រួតមើលការរបស់ព្រះបាទសាឡូម៉ូនទាំងប៉ុន្មាន មានចំនួនប្រាំរយហាសិបនាក់ ជានាយបង្គាប់ដល់ពួកអ្នកធ្វើការទាំងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកមើលខុសត្រូវលើកំណែនរបស់ព្រះបាទសាឡូម៉ូនមានចំនួនប្រាំរយហាសិបនាក់ ពួកគេត្រួតត្រាលើពួកកំណែនដែលធ្វើការងារទាំងនោះ។ អាល់គីតាប អ្នកមើលខុសត្រូវលើកំណែនរបស់ស្តេចស៊ូឡៃម៉ាន មានចំនួនប្រាំរយហាសិបនាក់ ពួកគេត្រួតត្រាលើពួកកំណែនដែលធ្វើការងារទាំងនោះ។ |
ហើយក្រៅពីពួកនោះ មានពួកនាយរបស់សាឡូម៉ូន សំរាប់ត្រួតត្រាការចំនួន៣ពាន់៣រយនាក់ទៀត គឺជាពួកអ្នកបង្គាប់ការដែលបណ្តាពួកជាងធ្វើនោះ
ទ្រង់ក៏ដាក់ឲ្យ៧ម៉ឺននាក់ធ្វើការលីសែង ៨ម៉ឺននាក់ឲ្យកាប់ឈើនៅភ្នំ ហើយ៣ពាន់៦រយនាក់ ឲ្យធ្វើជាអ្នកត្រួតត្រាការ។