Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 9:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 តែ​ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល​វិញ នោះ​សាឡូម៉ូន​មិន​បាន​យក​គេ​ធ្វើ​ជា​បាវ​បំរើ​ទេ គឺ​គេ​ជា​ពួក​ទាហាន ពួក​មហា‌តលិក ជា​ចៅហ្វាយ ជា​មេ‌ទ័ព ហើយ​ជា​នាយ​រទេះ​ចំបាំង នឹង​ពួក​ទ័ព​សេះ​ទ្រង់​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 តែ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​វិញ ព្រះបាទ​សាឡូម៉ូន​មិន​បាន​យក​គេ​ធ្វើ​ជា​អ្នក​បម្រើ​ទេ គឺ​ជា​ពួក​ទាហាន ពួក​មហា‌តលិក ជា​ចៅ‌ហ្វាយ ជា​មេ‌ទ័ព ហើយ​ជា​នាយ​រទេះ​ចម្បាំង និង​ពួក​ទ័ព​សេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 រីឯ​កូន​ចៅ​អ៊ីស្រា‌អែល​វិញ ព្រះ‌បាទ​សាឡូម៉ូន​ពុំ​បាន​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ការ​ដូច​ទាសករ​ទេ ដ្បិត​ពួក​គេ​ជា​ទាហាន ជា​មន្រ្តី​រាជការ ជា​មេ​ដឹក​នាំ ជា​មេ​បញ្ជា​ការ មេ​កង‌ពល​រទេះ​ចម្បាំង និង​ជា​មេ​កង‌ពល​សេះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 រីឯ​កូន​ចៅ​អ៊ីស្រ‌អែល​វិញ ស្តេច​ស៊ូឡៃ‌ម៉ាន​ពុំ​បាន​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ការ​ដូច​ទាសករ​ទេ ដ្បិត​ពួក​គេ​ជា​ទាហាន ជា​អ្នក​រាជ‌ការ ជា​មេ​ដឹក​នាំ ជា​មេ​បញ្ជា​ការ មេ​កង‌ពល​រទេះ​ចំបាំង និង​ជា​មេ​កង‌ពល​សេះ។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 9:22
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នុ៎ះ​ន៍ គឺ​ជា​ព្រះ‌វសែង​របស់​សាឡូម៉ូន មាន​មនុស្ស​ស្ទាត់​ជំនួញ​ក្នុង​ពួក​ខ្លាំង​ពូកែ​នៃ​សាសន៍ អ៊ីស្រាអែល​៦០​នាក់​ហែ‌ហម​ទ្រង់


លុះ​ផុត​៧​ឆ្នាំ​ហើយ នោះ​ឯង​រាល់​គ្នា​ត្រូវ​លែង​បង​ប្អូន​ឯង ជា​សាសន៍​ហេព្រើរ​ដែល​បាន​លក់​ខ្លួន​ដល់​ឯង ហើយ​បាន​បំរើ​ឯង​អស់​៦​ឆ្នាំ គឺ​ឯង​ត្រូវ​លែង​គេ​ឲ្យ​រួច​ចេញ​ពី​ឯង​ទៅ ប៉ុន្តែពួក​ព្ធយុ‌កោ​ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​អញ​ទេ ក៏​មិន​បាន​ផ្ទៀង​ត្រចៀក​ផង


បើ​បង​ឬ​ប្អូន​ដែល​នៅ​ជិត​ឯង ធ្លាក់​ខ្លួន​ទៅ​ជា​ក្រ ហើយ​លក់​ខ្លួន​ដល់​ឯង នោះ​មិន​ត្រូវ​ឲ្យ​ឯង​ប្រើ​គេ​ទុក​ដូច​ជា​បាវ​បំរើ​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម