១ ពង្សាវតារក្សត្រ 7:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រោងទាំងនោះបានធ្វើយ៉ាងដូច្នេះ គឺមានបន្ទះ ដែលមានក្របជុំវិញ ហើយមានក្របខណ្ឌកណ្តាលទៀត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រោងទាំងនោះបានធ្វើយ៉ាងដូច្នេះ គឺមានបន្ទះដែលមានក្របជុំវិញ ហើយមានក្របខណ្ឌកណ្ដាលទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ធ្វើរទេះដូចតទៅ: គាត់សិតបន្ទះលង្ហិនជាច្រើន រួចតម្រៀបគ្នានៅលើគ្រោង។ អាល់គីតាប គាត់ធ្វើរទេះដូចតទៅ: គាត់សិតបន្ទះលង្ហិនជាច្រើន រួចតំរៀបគ្នានៅលើគ្រោង។ |
ឯបន្ទះទាំងប៉ុន្មានដែលនៅកណ្តាលក្រប នោះមានឆ្លាក់ជារូបសិង្ហ គោ ហើយនឹងចេរូប៊ីន ឯនៅខាងលើក្របនោះ មានជើងកំណល់ ហើយក្រោមរូបសិង្ហ នឹងគោនោះ មានក្បាច់រំយោល
ហ៊ីរ៉ាមក៏ធ្វើចានក្លាំ ចបចូក នឹងខ្ទះទាំងប៉ុន្មាន ដូច្នេះ ហ៊ីរ៉ាមគាត់ធ្វើប្រដាប់ទាំងអស់ជាស្រេច ថ្វាយស្តេចសាឡូម៉ូន សំរាប់ព្រះវិហារនៃព្រះយេហូវ៉ា
ស្តេចអ័ហាសទ្រង់កាត់បន្ទះលង្ហិន ចេញពីគ្រោងជើងនៃចានក្លាំ ក៏យកចានក្លាំពីលើជើងទាំងនោះចេញ ហើយយកសមុទ្រពីលើរូបគោលង្ហិន ដែលទ្រពីក្រោម ទៅដាក់លើកំរាលថ្មវិញ