ឯដាវីឌ នឹងពួកផ្ទះអ៊ីស្រាអែលទាំងអស់ គេលេងប្រដាប់ភ្លេងគ្រប់មុខ ដែលធ្វើពីឈើកកោះ គឺស៊ុង ពិណ ក្រាប់ រុម្មនា ហើយនឹងឈឹង នៅចំពោះព្រះយេហូវ៉ា។
១ ពង្សាវតារក្សត្រ 6:34 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយផ្ទាំងទ្វារទាំង២ នោះធ្វើពីឈើកកោះ ឲ្យបត់បានគ្រប់សន្ធឹកទាំងសងខាង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយផ្ទាំងទ្វារទាំងពីរនោះធ្វើពីឈើកកោះ ឲ្យបត់បានគ្រប់សន្ធឹកទាំងសងខាង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សន្លឹកទ្វារទាំងពីរធ្វើពីឈើកកោះ សន្លឹកនីមួយៗមានពីរផ្ទាំង ដែលអាចបត់ចូលគ្នាបាន។ អាល់គីតាប សន្លឹកទ្វារទាំងពីរធ្វើពីឈើកកោះ សន្លឹកនីមួយៗមានពីរផ្ទាំង ដែលអាចបត់ចូលគ្នាបាន។ |
ឯដាវីឌ នឹងពួកផ្ទះអ៊ីស្រាអែលទាំងអស់ គេលេងប្រដាប់ភ្លេងគ្រប់មុខ ដែលធ្វើពីឈើកកោះ គឺស៊ុង ពិណ ក្រាប់ រុម្មនា ហើយនឹងឈឹង នៅចំពោះព្រះយេហូវ៉ា។
ហ៊ីរ៉ាមក៏ចាត់គេឲ្យទៅទូលសាឡូម៉ូនថា ទូលបង្គំបានឮសេចក្ដីដែលទ្រង់ផ្ញើទៅទូលបង្គំហើយ ទូលបង្គំទទួលធ្វើឈើតាត្រៅនឹងឈើកកោះ តាមបំណងព្រះទ័យទ្រង់គ្រប់ចំពូក
នៅត្រង់ផ្លូវចូលទៅក្នុងព្រះវិហារ នោះទ្រង់ធ្វើក្របទ្វារពីឈើអូលីវបែបដូច្នោះដែរ ឯក្របទ្វារនោះមានកំពស់១ភាគក្នុង៥នៃជញ្ជាំង
ទ្រង់ក៏ឆ្លាក់ជារូបចេរូប៊ីន ជាដើមលម៉ើ នឹងផ្ការីក ហើយស្រោបមាសទ្វារទាំងនោះ ព្រមទាំងចំឡាក់ផង