ទ្រង់ក៏រៀបចំទីបរិសុទ្ធបំផុតក្នុងព្រះវិហារ សំរាប់ដាក់ហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា
១ ពង្សាវតារក្សត្រ 6:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯខាងក្នុងទីបរិសុទ្ធបំផុត នោះមានបណ្តោយ២០ហត្ថ នឹងទទឹង២០ហត្ថ ហើយកំពស់២០ហត្ថដែរ ទ្រង់ស្រោបទីនោះដោយមាសសុទ្ធ ហើយអាសនាដែលធ្វើពីឈើតាត្រៅក៏ស្រោបដូច្នោះដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខាងក្នុងទីបរិសុទ្ធបំផុត មានបណ្តោយម្ភៃហត្ថ និងទទឹងម្ភៃហត្ថ ហើយកម្ពស់ម្ភៃហត្ថដែរ ទ្រង់ស្រោបទីនោះដោយមាសសុទ្ធ ហើយអាសនាដែលធ្វើពីឈើតាត្រៅក៏ស្រោបដូច្នោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជ្រុងនីមួយៗរបស់ទីសក្ការៈមានប្រវែងម្ភៃហត្ថ កម្ពស់ម្ភៃហត្ថ ហើយស្រោបមាសសុទ្ធទាំងអស់។ រីឯអាសនៈមានពាសទៅដោយឈើតាត្រៅ។ អាល់គីតាប ជ្រុងនីមួយៗរបស់ទីសក្ការៈមានប្រវែងម្ភៃហត្ថ កំពស់ម្ភៃហត្ថ ហើយស្រោបមាសសុទ្ធទាំងអស់។ រីឯអាសនៈ មានពាសទៅដោយឈើតាត្រៅ។ |
ទ្រង់ក៏រៀបចំទីបរិសុទ្ធបំផុតក្នុងព្រះវិហារ សំរាប់ដាក់ហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា
ដូច្នេះ សាឡូម៉ូនបានស្រោបប៉ែកខាងក្នុងនៃព្រះវិហារដោយមាសសុទ្ធ ហើយទ្រង់សន្ធឹងច្រវាក់មាស ខាំងពីមុខទីបរិសុទ្ធបំផុត ដែលបានស្រោបមាសដែរ
ដូច្នេះ ព្រះវិហារទាំងមូលសុទ្ធតែស្រោបដោយមាស ទាល់តែបានរួចជាស្រេចទាំងអស់ ទោះទាំងអាសនាទាំងមូលរបស់ផងទីបរិសុទ្ធបំផុត ក៏ស្រោបដោយមាសដែរ។
រួចមក សាឡូម៉ូនក៏ធ្វើគ្រប់អស់ទាំងគ្រឿងប្រដាប់ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា គឺជាអាសនាមាស តុមាសសំរាប់ដាក់នំបុ័ងតាំងទុក
ទ្រង់ស្រោបព្រះវិហារ ព្រមទាំងធ្នឹម នឹងក្របទ្វារ ហើយជញ្ជាំង នឹងផ្ទាំងទ្វារទាំងប៉ុន្មានដោយមាស ហើយឆ្លាក់រូបចេរូប៊ីននៅជញ្ជាំង។
ត្រូវស្រោបក្តារទាំងអស់ដោយមាស ហើយត្រូវធ្វើកងអំពីមាស សំរាប់ប្រហករនុកចូល ទោះទាំងរនុកនោះក៏ត្រូវស្រោបដោយមាសដែរ
ឯអាសនាបានធ្វើពីឈើ កំពស់៣ហត្ថ ប្រវែង២ហត្ថ ឯជ្រុងនឹងបណ្តោយ ហើយខាងៗអាសនានោះ សុទ្ធតែជាឈើទាំងអស់ ហើយលោកនិយាយមកខ្ញុំថា នេះជាតុដែលនៅចំពោះព្រះយេហូវ៉ា
លោកវាស់បណ្តោយទីនោះបាន២០ហត្ថ ហើយទទឹងបាន២០ហត្ថ នៅខាងមុខព្រះវិហារ រួចលោកប្រាប់មកខ្ញុំថា ទីនេះជាទីបរិសុទ្ធបំផុត។