ឯទីខាងចុងនៃព្រះវិហារ មានបណ្តោយ២០ហត្ថ នោះទ្រង់ក៏ស្រោបដោយឈើតាត្រៅដូចគ្នា ចាប់តាំងពីដីរហូតដល់ពិដាន ហើយខណ្ឌទុកជាទីបរិសុទ្ធបំផុត សំរាប់ជាទីទទួលព្រះបន្ទូល
១ ពង្សាវតារក្សត្រ 6:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ផ្នែកខាងមុខនៃព្រះវិហារ នោះមានបណ្តោយ៤០ហត្ថ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផ្នែកខាងមុខនៃព្រះវិហារ មានបណ្តោយសែសិបហត្ថ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទប់ធំដែលនៅខាងមុខទីសក្ការៈមានបណ្ដោយសែសិបហត្ថ។ អាល់គីតាប បន្ទប់ធំដែលនៅខាងមុខទីសក្ការៈមានបណ្តោយសែសិបហត្ថ។ |
ឯទីខាងចុងនៃព្រះវិហារ មានបណ្តោយ២០ហត្ថ នោះទ្រង់ក៏ស្រោបដោយឈើតាត្រៅដូចគ្នា ចាប់តាំងពីដីរហូតដល់ពិដាន ហើយខណ្ឌទុកជាទីបរិសុទ្ធបំផុត សំរាប់ជាទីទទួលព្រះបន្ទូល
ហើយឈើតាត្រៅដែលស្រោបខាងក្នុងព្រះវិហារ នោះក៏ឆ្លាក់ជាផ្កាក្រពុំ នឹងផ្ការីក គ្រប់ទាំងអស់បានបិទ ដោយឈើតាត្រៅ ឥតឃើញថ្មឡើយ
ឯល្វែងធំ ទ្រង់ស្រោបដោយឈើកកោះ រួចស្រោបដោយមាសយ៉ាងល្អ ព្រមទាំងដាប់ជាក្បាច់ដើមលម៉ើរ នឹងច្រវាក់
ហើយផ្លូវចូល នោះទទឹង១០ហត្ថ ឯផ្ទាំងទ្វារម្ខាង នោះ៥ហត្ថ ហើយម្ខាងទៀតក៏៥ហត្ថ ឯបណ្តោយព្រះវិហារ លោកវាស់បាន៤០ហត្ថ ហើយទទឹង២០ហត្ថ