រេបិកានាងយកសំលៀកបំពាក់យ៉ាងល្អរបស់អេសាវ ជាកូនច្បង ដែលនៅនឹងនាងក្នុងផ្ទះ មកបំពាក់ឲ្យយ៉ាកុបជាកូនពៅវិញ
១ ពង្សាវតារក្សត្រ 20:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែដល់ថ្ងៃស្អែកពេលថ្មើរនេះ នោះអញនឹងចាត់ពួកអញឲ្យមកឯឯង គេនឹងឆែកមើលក្នុងដំណាក់ឯង ហើយក្នុងផ្ទះពួកបំរើឯង ឯរបស់ណាដែលជាទីគាប់ភ្នែកឯង នោះគេនឹងចាប់កាន់នៅដៃយកទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែដល់ថ្ងៃស្អែកពេលថ្មើនេះ យើងនឹងចាត់ពួកយើងឲ្យមកជួបឯង គេនឹងឆែកមើលក្នុងដំណាក់ឯង ហើយក្នុងផ្ទះពួកបម្រើឯង របស់ណាដែលត្រូវចិត្ត នោះគេនឹងយកទៅ"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ថ្ងៃស្អែក ពេលថ្មើរនេះ យើងនឹងចាត់អ្នកបម្រើឲ្យមកជួបព្រះករុណា ពួកគេនឹងប្រមូលអ្វីៗទាំងអស់នៅក្នុងដំណាក់ព្រះករុណា និងក្នុងផ្ទះសំបែងរបស់រាជបម្រើ គឺពួកគេប្រមូលយករបស់របរទាំងប៉ុន្មានដែលព្រះករុណាស្រឡាញ់ពេញចិត្ត»។ អាល់គីតាប ដូច្នេះថ្ងៃស្អែក ពេលថ្មើរនេះ យើងនឹងចាត់អ្នកបម្រើឲ្យមកជួបស្តេច ពួកគេនឹងប្រមូលអ្វីៗទាំងអស់នៅក្នុងដំណាក់ស្តេច និងក្នុងផ្ទះសម្បែងរបស់អ្នកបម្រើ គឺពួកគេប្រមូលយករបស់របរទាំងប៉ុន្មានដែលស្តេចស្រឡាញ់ពេញចិត្ត»។ |
រេបិកានាងយកសំលៀកបំពាក់យ៉ាងល្អរបស់អេសាវ ជាកូនច្បង ដែលនៅនឹងនាងក្នុងផ្ទះ មកបំពាក់ឲ្យយ៉ាកុបជាកូនពៅវិញ
ដាវីឌមានបន្ទូលតបថា យើងមានសេចក្ដីចង្អៀតចិត្តជាខ្លាំង សូមឲ្យយើងរាល់គ្នាធ្លាក់ទៅក្នុងកណ្ដាប់ព្រះហស្តនៃព្រះយេហូវ៉ាវិញចុះ ដ្បិតសេចក្ដីមេត្តាករុណារបស់ទ្រង់ធំណាស់ សូមកុំឲ្យយើងធ្លាក់ទៅក្នុងកណ្តាប់ដៃនៃមនុស្សឡើយ។
រួចពួករាជទូតក៏មកម្តងទៀត ទូលថា បេន-ហាដាឌ់ទ្រង់មានបន្ទូលម្តងហើយថា អញបានចាត់ទូតឲ្យមកឯឯងប្រាប់ថា ត្រូវឲ្យឯងប្រគល់មាស ប្រាក់ នឹងប្រពន្ធកូនឯងមកអញ
ដូច្នេះ ស្តេចអ៊ីស្រាអែលក៏ហៅពួកចាស់ទុំក្នុងស្រុកមក មានបន្ទូលថា សូមអ្នករាល់គ្នាពិចារណាមើល ដែលមនុស្សនេះរករឿងហេតុនឹងយើងជាយ៉ាងណា ដ្បិតវាបានចាត់ទូត ឲ្យមកទារយកប្រពន្ធកូន នឹងមាសប្រាក់របស់យើងទៅ យើងក៏ឥតមានប្រកែកឡើយ
ព្រមទាំងពែងមាស២០ មានដំឡៃ១ពាន់ដារីក ហើយប្រដាប់ប្រដាធ្វើពីទង់ដែងយ៉ាងភ្លឺ ដែលមានដំឡៃដូចជាមាស ប្រគល់ដល់ដៃគេ
ពួកអ្នកដែលឆ្លាក់ធ្វើរូបព្រះ គេសុទ្ធតែអសារឥតការទាំងអស់ ហើយរបស់ទាំងប៉ុន្មានដែលគេចូលចិត្តនោះ ក៏គ្មានប្រយោជន៍ដូចគ្នា ស្មរបន្ទាល់របស់គេមើលមិនឃើញ ក៏មិនដឹងអ្វីផង ជាការដែលនាំឲ្យគេត្រូវមានសេចក្ដីខ្មាស
ឱពួកអ្នកគង្វាលអើយ ចូរស្រែកទ្រហោយំចុះ ឱពួកជាប្រធានក្នុងហ្វូងអើយ ចូរដេកននៀលក្នុងផេះចុះ ដ្បិតគ្រាដែលសំឡេះឯង ហើយកំចាត់កំចាយឯង បានមកដល់ហើយ ឯងរាល់គ្នានឹងត្រូវធ្លាក់ចុះ ដូចជាភាជនៈមានដំឡៃ
ពួកសង្កត់សង្កិនបានលូកដៃមកលើរបស់ទាំងប៉ុន្មាន ដែលគាប់ចិត្តនាង នាងបានឃើញសាសន៍ដទៃចូលទៅក្នុងទីបរិសុទ្ធរបស់នាង ជាពួកមនុស្សដែលទ្រង់បានផ្តាំទុក មិនឲ្យគេចូលទៅក្នុងជំនុំរបស់ទ្រង់ឡើយ
នៅគ្រារងទុក្ខវេទនា ហើយលំបាក នោះក្រុងយេរូសាឡិមនឹកចាំពីសេចក្ដីដ៏ល្អទាំងប៉ុន្មាន ដែលធ្លាប់មានពីកាលដើម ក្នុងកាលដែលជនទាំងឡាយបានធ្លាក់ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ ឥតមានអ្នកណាជួយសោះ នោះពួកខ្មាំងសត្រូវបានឃើញនាង ហើយបានចំអកឲ្យពីដំណើរដែលនាងឈប់ផ្អាកនៅ
ទោះបើគេកើតផលជាបរិបូរ នៅក្នុងពួកបងប្អូនក៏ដោយ គង់តែនឹងមានខ្យល់ពីទិសខាងកើតបក់មក គឺជាខ្យល់នៃព្រះយេហូវ៉ា ដែលបក់មកពីទីរហោស្ថានដែរ នោះក្បាលទឹកគេនឹងរីងស្ងួត ហើយរន្ធទឹករបស់គេនឹងហួតហែងទៅ ខ្យល់នោះនឹងធ្វើទ្រព្យសម្បត្តិ ជាភាជនៈដ៏មានដំឡៃគ្រប់មុខបានទៅជារបឹបទាំងអស់
ពីព្រោះឯងរាល់គ្នាបានយកប្រាក់នឹងមាសរបស់អញ ដឹកនាំប្រដាប់វិសេសរបស់អញ ទៅទុកនៅក្នុងវិហាររបស់ឯង