ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 2:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឥឡូវ​នេះ ទូលបង្គំ​សូម​តែ​សេចក្ដី​១​ចំពោះ​ព្រះ‌នាង​ប៉ុណ្ណោះ សូម​កុំ​ប្រកែក​ឡើយ ព្រះ‌នាង​ឆ្លើយ​តប​ថា ចូរ​ពោល​ឲ្យ​អស់​សេចក្ដី​ទៅ​ចុះ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឥឡូវ​នេះ ទូល‌បង្គំ​សូម​តែ​សេចក្ដី​មួយ​ពី​ព្រះ‌នាង​ប៉ុណ្ណោះ សូម​កុំ​ប្រកែក​ឡើយ» ព្រះ‌នាង​ឆ្លើយ​តប​ថា៖ «ចូរ​ពោល​ឲ្យ​អស់​សេចក្ដី​ទៅ​ចុះ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឥឡូវ​នេះ ទូលបង្គំ​មាន​ការ​មួយ​ចង់​ទូល​ថ្វាយ សូម​កុំ​បដិសេធ​ឡើយ»។ នាង​ពោល​ថា៖ «សូម​មាន​រាជ‌ឱង្ការ​មក​ចុះ»។

សូមមើលជំពូក

អាល់គីតាប

ឥឡូវ​នេះ ខ្ញុំ​មាន​ការ​មួយ​ចង់​ជម្រាប​ជូន សូម​កុំ​បដិសេធ​ឡើយ»។ នាង​ពោល​ថា៖ «សូម​និយាយ​មក​ចុះ»។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 2:16
5 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ទ្រង់​ទូល​ថា ព្រះ‌នាង​ជ្រាប​ហើយ ថារាជ្យ​នេះ​ជា​របស់​ផង​ទូលបង្គំ ហើយ​ថា សាសន៍​អ៊ីស្រាអែល​ទាំង​អស់​បាន​មើល​ចំ​ទូលបង្គំ ដោយ​សង្ឃឹម​នឹង​គ្រង​រាជ្យ​ឡើង ប៉ុន្តែ រាជ្យ​បាន​ត្រឡប់​វិល​ទៅ​ជា​របស់​ផង​ប្អូន​ទូលបង្គំ​វិញ ដ្បិត​គឺ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ប្រទាន​ទៅ​ឲ្យ


ដូច្នេះ ទ្រង់​ទូល​ថា ទូលបង្គំ​សូម​ព្រះ‌នាង​ទូល​ដល់​ស្តេច​សាឡូម៉ូន ដ្បិត​ទ្រង់​នឹង​មិន​ប្រកែក​ចំពោះ​ព្រះ‌នាង​ទេ គឺ​សូម​ឲ្យ​ទ្រង់​ប្រទាន​នាង​អ័ប៊ី‌សាក ជា​អ្នក​ស្រុក​ស៊ូណែម​មក​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​ទូលបង្គំ


មាតា​ចង់​សូម​ការ​តូច​១​ពី​បុត្រ សូម​កុំ​ប្រកែក​ឡើយ ស្តេច​ទ្រង់​មាន​បន្ទូល​តប​ថា សូម​ព្រះ‌មាតា​មាន​ព្រះ‌សវនីយ៍​មក​ចុះ ដ្បិត​ទូលបង្គំ​មិន​ប្រកែក​ទេ


សូម​កុំ​បំបែរ​មុខ​នៃ​អ្នក ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង ចេញ​ឡើយ គឺ​ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់


ទូលបង្គំ​បាន​សូម​សេចក្ដី​២​ប្រការ​ពី​ទ្រង់ សូម​កុំ​ខាន​នឹង​ប្រទាន​សេចក្ដី​ទាំង​២​នោះ​ដល់​ទូលបង្គំ មុន​ដែល​ទូលបង្គំ​ស្លាប់​ឡើយ