Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 2:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 មាតា​ចង់​សូម​ការ​តូច​១​ពី​បុត្រ សូម​កុំ​ប្រកែក​ឡើយ ស្តេច​ទ្រង់​មាន​បន្ទូល​តប​ថា សូម​ព្រះ‌មាតា​មាន​ព្រះ‌សវនីយ៍​មក​ចុះ ដ្បិត​ទូលបង្គំ​មិន​ប្រកែក​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 «មាតា​ចង់​សូម​ការ​តូច​មួយ​ពី​បុត្រ សូម​កុំ​ប្រកែក​ឡើយ»។ ស្តេច​មាន​រាជ‌ឱង្ការ​តប​ថា៖ «សូម​មាតា​មាន​ព្រះ‌សវនីយ៍​មក​ចុះ ទូល‌បង្គំ​មិន​ប្រកែក​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 នាង​បាត‌សេ‌បា​ទូល​ព្រះ‌រាជា​ថា៖ «មាតា​មាន​សំណូម‌ពរ​ដ៏​តូច​មួយ​ចំពោះ​បុត្រ សូម​បុត្រ​កុំ​បដិសេធ​ឡើយ!»។ ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «សូម​មាតា​មាន​សវនីយ៍​មក​ចុះ បុត្រ​មិន​បដិសេធ​ទេ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 នាង​បាត‌សេ‌បា​ជម្រាប​ស្តេច​ស៊ូឡៃ‌ម៉ាន​ថា៖ «អ្នក‌ម្តាយ​មាន​សំណូម‌ពរ​ដ៏​តូច​មួយ​ចំពោះ​កូន សូម​កូន​កុំ​បដិសេធ​ឡើយ!»។ ស្តេច​ស៊ូឡៃ‌ម៉ាន​មាន​ប្រសាសន៍​ថា៖ «សូម​អ្នក‌ម្តាយ​ប្រាប់​មក​ចុះ កូន​មិន​បដិ‌សេធ​ទេ»។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 2:20
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវ​នេះ ទូលបង្គំ​សូម​តែ​សេចក្ដី​១​ចំពោះ​ព្រះ‌នាង​ប៉ុណ្ណោះ សូម​កុំ​ប្រកែក​ឡើយ ព្រះ‌នាង​ឆ្លើយ​តប​ថា ចូរ​ពោល​ឲ្យ​អស់​សេចក្ដី​ទៅ​ចុះ


ដូច្នេះ ព្រះ‌នាង​ទូល​ថា សូម​ប្រទាន​នាង​អ័ប៊ី‌សាក ជា​អ្នក​ស្រុក​ស៊ូណែម ឲ្យ​ទៅ​ធ្វើ​ជា​ប្រពន្ធ​អ័ដូ‌នីយ៉ា​ជា​ជេដ្ឋា​ទៅ


ដូច្នេះ ខ្ញុំ​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ជំនុំ​ជំរះ នោះ​ក្រុង​សូដុំម​នឹង​ទ្រាំ​បាន​ងាយ​ជា​ជាង​ឯង។


មួយ​ទៀត ខ្ញុំ​ប្រាប់​ថា បើ​សិន​ជា​មាន​២​នាក់​ក្នុង​ពួក​អ្នក​រាល់​គ្នា ព្រម​ព្រៀង​គ្នា​នៅ​ផែនដី ពី​ដំណើរ​អ្វី​ដែល​គេ​ចង់​សូម​ក៏​ដោយ នោះ​នឹង​បាន​សំរេច​ដល់​គេ អំពី​ព្រះវរ‌បិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌


មិន​មែន​អ្នក​រាល់​គ្នា​ដែល​បាន​រើស​ខ្ញុំ​ទេ គឺ​ខ្ញុំ​ទេ​តើ ដែល​រើស​អ្នក​រាល់​គ្នា​វិញ ទាំង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​បង្កើត​ផល ហើយ​ឲ្យ​ផល​របស់​អ្នក​រាល់​គ្នា​បាន​នៅ​ជាប់​ផង ដើម្បី​ឲ្យ​ព្រះវរ‌បិតា​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​អ្វីៗ ដែល​នឹង​សូម​ពី​ទ្រង់ ដោយ​នូវ​ឈ្មោះ​ខ្ញុំ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម