ដាវីឌក៏ជួយកំសាន្តទុក្ខនាងបាតសេបា ជាភរិយាទ្រង់ដែរ រួចចូលទៅរួមបន្ទំជាមួយនឹងនាង ហើយនាងប្រសូតបានបុត្រា១ ទ្រង់ប្រទានព្រះនាមថា សាឡូម៉ូន ព្រះយេហូវ៉ាទ្រង់មានព្រះហឫទ័យស្រឡាញ់បុត្រនោះ
១ ពង្សាវតារក្សត្រ 2:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទ្រង់ទូលថា ព្រះនាងជ្រាបហើយ ថារាជ្យនេះជារបស់ផងទូលបង្គំ ហើយថា សាសន៍អ៊ីស្រាអែលទាំងអស់បានមើលចំទូលបង្គំ ដោយសង្ឃឹមនឹងគ្រងរាជ្យឡើង ប៉ុន្តែ រាជ្យបានត្រឡប់វិលទៅជារបស់ផងប្អូនទូលបង្គំវិញ ដ្បិតគឺព្រះយេហូវ៉ាដែលទ្រង់ប្រទានទៅឲ្យ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ទូលថា៖ «ព្រះនាងជ្រាបហើយថា រាជ្យនេះជារបស់ទូលបង្គំ ហើយថា សាសន៍អ៊ីស្រាអែលទាំងអស់បានមើលចំទូលបង្គំ ដោយសង្ឃឹមនឹងគ្រងរាជ្យឡើង ប៉ុន្តែ រាជ្យបានត្រឡប់វិលទៅជារបស់ប្អូនទូលបង្គំវិញ ដ្បិតគឺព្រះយេហូវ៉ាដែលទ្រង់ប្រទានទៅឲ្យ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សម្ដេចអដូនីយ៉ាឆ្លើយដូចតទៅ៖ «សម្ដេចមាតាជ្រាបហើយថា រាជសម្បត្តិត្រូវបានមកទូលបង្គំ ហើយប្រជាជនអ៊ីស្រាអែលទាំងមូលសង្ឃឹមថា ទូលបង្គំនឹងឡើងគ្រងរាជ្យ។ ប៉ុន្តែ រាជសម្បត្តិបែរជាបានទៅព្រះបាទសាឡូម៉ូន ជាអនុជរបស់ទូលបង្គំទៅវិញ ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យដូច្នេះ។ អាល់គីតាប សម្តេចអដូនីយ៉ាឆ្លើយដូចតទៅ៖ «អ្នកម្តាយជ្រាបហើយថា រាជ្យសម្បត្តិត្រូវបានមកខ្ញុំ ហើយប្រជាជនអ៊ីស្រអែលទាំងមូលសង្ឃឹមថា ខ្ញុំនឹងឡើងគ្រងរាជ្យ។ ប៉ុន្តែ រាជ្យសម្បត្តិបែរជាបានទៅស្តេចស៊ូឡៃម៉ាន ជាប្អូនរបស់ខ្ញុំទៅវិញ ដ្បិតអុលឡោះតាអាឡាគាប់ចិត្តដូច្នេះ។ |
ដាវីឌក៏ជួយកំសាន្តទុក្ខនាងបាតសេបា ជាភរិយាទ្រង់ដែរ រួចចូលទៅរួមបន្ទំជាមួយនឹងនាង ហើយនាងប្រសូតបានបុត្រា១ ទ្រង់ប្រទានព្រះនាមថា សាឡូម៉ូន ព្រះយេហូវ៉ាទ្រង់មានព្រះហឫទ័យស្រឡាញ់បុត្រនោះ
គ្រានោះមានម្នាក់នាំដំណឹងមកក្រាបទូលដាវីឌថា ពួកជនជាតិអ៊ីស្រាអែលទាំងអស់គ្នា មានចិត្តនិយមទៅតាមអាប់សាឡំមហើយ
អាប់សាឡំមទ្រង់តែងប្រព្រឹត្តយ៉ាងនេះ ដល់ពួកអ៊ីស្រាអែលទាំងអស់គ្នា ដែលនាំរឿងមកថ្វាយស្តេចឲ្យជំនុំជំរះ ដូច្នេះ ទ្រង់បានទាក់ចិត្តពួកជនជាតិអ៊ីស្រាអែលទាំងឡាយ។
នោះហ៊ូសាយទូលឆ្លើយថា ទេ តែអ្នកណាដែលព្រះយេហូវ៉ា នឹងបណ្តាជនទាំងនេះ ហើយពួកអ៊ីស្រាអែលទាំងអស់គ្នាបានរើស នោះទូលបង្គំនឹងនៅជាមួយនឹងអ្នកនោះវិញ
បុត្របន្ទាប់ គឺគីលាប ដែលកើតនឹងនាងអ័ប៊ីកែល ជាអ្នកស្រុកកើមែល ប្រពន្ធរបស់ខ្មោចណាបាល បុត្រទី៣ គឺអាប់សាឡំម ជាបុត្រនាងម្អាកា ដែលជាបុត្រីរបស់តាលម៉ាយ ស្តេចស្រុកកេស៊ូរី
បុត្រទី៤ គឺអ័ដូនីយ៉ា ជាបុត្ររបស់នាងហាគីត បុត្រទី៥ គឺសេផាធា ជាបុត្រនាងអ័ប៊ីថាល
កាលណាឯងបានរស់នៅគ្រប់កំណត់អាយុហើយ រួចបានដេកលក់ទៅជាមួយនឹងពួកឰយុកោឯង នោះអញនឹងតាំងពូជពង្សដែលកើតពីឯងមក ឲ្យសោយរាជ្យឡើងជំនួសឯង ហើយអញនឹងតាំងរាជ្យវាឲ្យខ្ជាប់ខ្ជួនឡើង
ដ្បិតនៅថ្ងៃនេះ លោកបានចុះទៅសំឡាប់គោ នឹងចៀម ហើយសត្វយ៉ាងធាត់ៗជាច្រើន ក៏បានអញ្ជើញពួកបុត្រាទាំងប៉ុន្មាន នៃព្រះករុណា ព្រមទាំងពួកមេទ័ព នឹងអ័បៀថើរដ៏ជាសង្ឃផង មើល គេកំពុងតែលៀងលោមគ្នា នៅចំពោះមុខលោក ដោយបន្លឺវាចាថា សូមឲ្យស្តេចអ័ដូនីយ៉ាប្រកបដោយសេចក្ដីចំរើនចុះ
ដូច្នេះ សាដុក ដ៏ជាសង្ឃ ណាថាន់ ជាហោរាបេណាយ៉ា ជាកូនយេហូយ៉ាដា ហើយពួកកេរេធីម នឹងពួកពេលេធីម គេក៏បញ្ជិះសាឡូម៉ូននៅលើលាកាត់របស់ស្តេចដាវីឌ នាំចុះទៅដល់គីហុន
ឯសាដុក ដ៏ជាសង្ឃ លោកយកស្នែងដែលដាក់ប្រេង ចេញពីត្រសាលជំនុំ ទៅចាក់ថ្វាយសាឡូម៉ូន រួចគេផ្លុំត្រែឡើង ហើយបណ្តាជនទាំងឡាយគេបន្លឺវាចាថា សូមឲ្យស្តេចសាឡូម៉ូនបានប្រកបដោយសេចក្ដីចំរើនចុះ
ខណនោះ អ័ដូនីយ៉ា ជាបុត្រនៃនាងហាគីត ក៏លើកខ្លួនឡើង ដោយពាក្យថា យើងនឹងធ្វើជាស្តេច ដូច្នេះទ្រង់ក៏ត្រៀមរទេះចំបាំង នឹងពួកពលសេះ ព្រមទាំងមនុស្ស៥០នាក់ ឲ្យរត់នាំមុខទ្រង់
រួចទ្រង់ទូលទៀតថា ទូលបង្គំមានការចង់ទូលនឹងព្រះនាងបន្តិច ព្រះនាងក៏ប្រាប់ថា ចូរនិយាយមកចុះ
ឥឡូវនេះ ទូលបង្គំសូមតែសេចក្ដី១ចំពោះព្រះនាងប៉ុណ្ណោះ សូមកុំប្រកែកឡើយ ព្រះនាងឆ្លើយតបថា ចូរពោលឲ្យអស់សេចក្ដីទៅចុះ
ស្តេចសាឡូម៉ូន ទ្រង់ឆ្លើយតបទៅមាតាថា ហេតុអ្វីបានជាព្រះមាតាសូមនាងអ័ប៊ីសាក ជាអ្នកស្រុកស៊ូណែម ឲ្យអ័ដូនីយ៉ាដូច្នេះ ត្រូវសូមទាំងរាជសម្បត្តិឲ្យវាផង ដ្បិតវាជាបងរបស់ទូលបង្គំស្រាប់ គឺសូមឲ្យវានឹងអ័បៀថើរដ៏ជាសង្ឃ ហើយនឹងយ៉ូអាប់ ជាកូនសេរូយ៉ាដែរ
គ្មានប្រាជ្ញាណា គ្មានយោបល់ណា ឬការប្រឹក្សាណា ដែលអាចទាស់នឹងព្រះយេហូវ៉ាបានឡើយ។
ទ្រង់ក៏សំដែងឲ្យឃើញអស់ទាំងសេចក្ដីជ្រាលជ្រៅ ហើយលាក់កំបាំង ទ្រង់ជ្រាបសេចក្ដីដែលនៅទីងងឹត ហើយមានពន្លឺនៅជាមួយនឹងទ្រង់