ស្ត្រីនោះក៏ទូលថា សូមទ្រង់ព្រះករុណាអនុញ្ញាតឲ្យខ្ញុំម្ចាស់ ជាអ្នកបំរើទ្រង់ បានទូល១ម៉ាត់សិន រួចទ្រង់មានបន្ទូលថា ចូរនិយាយចុះ
១ ពង្សាវតារក្សត្រ 2:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់ទូលទៀតថា ទូលបង្គំមានការចង់ទូលនឹងព្រះនាងបន្តិច ព្រះនាងក៏ប្រាប់ថា ចូរនិយាយមកចុះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ទ្រង់ទូលទៀតថា៖ «ទូលបង្គំមានការចង់ទូលព្រះនាងបន្តិច» ព្រះនាងក៏ប្រាប់ថា៖ «ចូរនិយាយមកចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សម្ដេចអដូនីយ៉ាពោលថា៖ «ទូលបង្គំមានការមួយចង់ទូលថ្វាយ»។ នាងតបថា៖ «សូមមានរាជឱង្ការមកចុះ»។ អាល់គីតាប សម្តេចអដូនីយ៉ាពោលថា៖ «ខ្ញុំមានការមួយចង់ជម្រាបជូន»។ នាងតបថា៖ «សូមនិយាយមកចុះ»។ |
ស្ត្រីនោះក៏ទូលថា សូមទ្រង់ព្រះករុណាអនុញ្ញាតឲ្យខ្ញុំម្ចាស់ ជាអ្នកបំរើទ្រង់ បានទូល១ម៉ាត់សិន រួចទ្រង់មានបន្ទូលថា ចូរនិយាយចុះ
គ្រា១អ័ដូនីយ៉ា ជាបុត្រនាងហាគីត ចូលមកគាល់បាតសេបា ជាមាតាសាឡូម៉ូន ព្រះនាងសួរថា ឯងមកនេះដោយមេត្រីឬអី ទ្រង់ទូលឆ្លើយថា ដោយមេត្រីទេ
នោះទ្រង់ទូលថា ព្រះនាងជ្រាបហើយ ថារាជ្យនេះជារបស់ផងទូលបង្គំ ហើយថា សាសន៍អ៊ីស្រាអែលទាំងអស់បានមើលចំទូលបង្គំ ដោយសង្ឃឹមនឹងគ្រងរាជ្យឡើង ប៉ុន្តែ រាជ្យបានត្រឡប់វិលទៅជារបស់ផងប្អូនទូលបង្គំវិញ ដ្បិតគឺព្រះយេហូវ៉ាដែលទ្រង់ប្រទានទៅឲ្យ
ព្រះយេស៊ូវក៏មានបន្ទូលថា ស៊ីម៉ូនអើយ ខ្ញុំចង់និយាយនឹងអ្នកបន្តិច គាត់ក៏ឆ្លើយថា សូមលោកគ្រូមានប្រសាសន៍មកចុះ