រួចលោកដាក់ឱសជាលំដាប់ ក៏កាប់គោនោះជាដុំៗ ដាក់ពីលើ ហើយប្រាប់ថា ចូរដងទឹកពេញ៤ក្អម យកមកចាក់លើដង្វាយនឹងឧសនេះ
១ ពង្សាវតារក្សត្រ 18:34 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចលោកប្រាប់ថា ចូរចាក់ម្តងទៀត នោះគេក៏ចាក់ម្តងទៀត រួចលោកប្រាប់ថា ចូរចាក់ម្តងទៀត គេក៏ចាក់ជាគំរប់៣ដង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចលោកប្រាប់ថា៖ «ចូរចាក់ម្តងទៀត» គេក៏ចាក់ម្តងទៀត រួចលោកប្រាប់ថា៖ «ចូរចាក់ម្តងទៀត» គេក៏ចាក់ម្តងទៀត គេចាក់គ្រប់បីដង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមានប្រសាសន៍ថា៖ «ចូរដងទឹកបួនក្អម ចាក់លើតង្វាយដុតទាំងមូល និងលើអុសនេះ»។ គេក៏ធ្វើតាមបង្គាប់របស់លោក។ បន្ទាប់មក លោកមានប្រសាសន៍ថា៖ «ចូរដងទឹកមកចាក់ម្ដងទៀត»។ គេក៏ធ្វើតាមបង្គាប់របស់លោក រួចហើយលោកមានប្រសាសន៍ជាលើកទីបីថា៖ «ចូរដងទឹកមកចាក់ម្ដងទៀត»។ គេធ្វើតាមបង្គាប់របស់លោកជាលើកទីបី។ អាល់គីតាប គាត់មានប្រសាសន៍ថា៖ «ចូរដងទឹកបួនក្អម ចាក់លើគូរបានដុត និងលើអុសនេះ»។ គេក៏ធ្វើតាមបង្គាប់របស់គាត់។ បន្ទាប់មកគាត់ប្រាប់ថា៖ «ចូរដងទឹកមកចាក់ម្តងទៀត»។ គេក៏ធ្វើតាមបង្គាប់របស់គាត់។ រួចហើយគាត់ប្រាប់ជាលើកទីបីថា៖ «ចូរដងទឹកមកចាក់ម្តងទៀត»។ គេធ្វើតាមបង្គាប់របស់គាត់ជាលើកទីបី។ |
រួចលោកដាក់ឱសជាលំដាប់ ក៏កាប់គោនោះជាដុំៗ ដាក់ពីលើ ហើយប្រាប់ថា ចូរដងទឹកពេញ៤ក្អម យកមកចាក់លើដង្វាយនឹងឧសនេះ
យើងខ្ញុំលះចោលអស់ទាំងការលាក់កំបាំងដែលគួរខ្មាស ឥតប្រព្រឹត្តដោយឧបាយកល ឬបំប្លែងព្រះបន្ទូលឡើយ គឺយើងខ្ញុំផ្ទុកផ្តាក់ខ្លួន នឹងបញ្ញាចិត្តរបស់មនុស្សទាំងអស់ នៅចំពោះព្រះ ដោយសំដែងសេចក្ដីពិតវិញ
ដ្បិតយើងខ្ញុំខំធ្វើការល្អ មិនមែននៅចំពោះព្រះអម្ចាស់តែប៉ុណ្ណោះ គឺនៅចំពោះមនុស្សលោកដែរ