ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 16:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អំរី​ក៏​ផ្ទំ​លក់ ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់​ទៅ ហើយ​គេ​បញ្ចុះ​ទ្រង់​នៅ​ក្នុង​ក្រុង​សាម៉ារី រួច​អ័ហាប់ ជា​ព្រះ‌រាជ‌បុត្រា បាន​សោយ‌រាជ្យ​ឡើង​ជំនួស​បិតា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អំរី​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​សាម៉ារី រួច​អ័ហាប់​ជា​បុត្រា បាន​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​ព្រះ‌បាទ​អូមរី​សោយ​ទិវង្គត​ទៅ គេ​យក​សព​ទៅ​បញ្ចុះ​នៅ​ក្រុង​សាម៉ារី។ ព្រះ‌បាទ​អហាប់ ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។

សូមមើលជំពូក

អាល់គីតាប

កាល​ស្តេច​អូមរី​ស្លាប់​ទៅ គេ​យក​សព​ទៅ​បញ្ចុះ​នៅ​ក្រុង​សាម៉ារី។ ស្តេច​អហាប់ ជា​កូន​បាន​ឡើង​ស្នង​រាជ្យ។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 16:28
6 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ទ្រង់​ទិញ​ភ្នំ​សាម៉ារី​ពី​សេមើរ ដំឡៃ​២​ហាប​ប្រាក់ ទ្រង់​ក៏​សង់​ទី​ក្រុង​នៅ​លើ​ភ្នំ​នោះ ឲ្យ​ឈ្មោះ​ថា សាម៉ារី តាម​ឈ្មោះ​សេមើរ​ជា​ម្ចាស់​ភ្នំ


រីឯ​ដំណើរ​ឯ​ទៀត ដែល​អំរី​ធ្វើ នឹង​អំណាច​ទ្រង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រាអែល​ហើយ


លុះ​ដល់​ឆ្នាំ​ទី​៣៨ ក្នុង​រាជ្យ​អេសា ជា​ស្តេច​យូដា នោះ​អ័ហាប់ ជា​បុត្រ​អំរី ចាប់​តាំង​សោយ‌រាជ្យ​ឡើង​លើ​ស្រុក​អ៊ីស្រាអែល ទ្រង់​គ្រង​រាជ្យ​លើ​ពួក​អ៊ីស្រាអែល នៅ​ក្រុង​សាម៉ារី​បាន​២២​ឆ្នាំ


ប្អាសា​ក៏​ផ្ទំ​លក់ ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់​ទៅ គេ​បញ្ចុះ​ទ្រង់​នៅ​ក្រុង​ធើសា រួច​អេឡា ជា​ព្រះ‌រាជ‌បុត្រា ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​បិតា


ឯ​អ័ហាប់​ទ្រង់​មាន​ព្រះ‌រាជ‌បុត្រា​៧០​អង្គ នៅ​ក្រុង​សាម៉ារី ហើយ​យេហ៊ូវ​ក៏​ធ្វើ​សំបុត្រ​ផ្ញើ​ទៅ​ឯ​ពួក​អ្នក​ដែល​ជា​កំពូល នៅ​យេស‌រាល ក្នុង​ក្រុង​សាម៉ារី គឺ​ជា​ពួក​ចាស់‌ទុំ នឹង​ពួក​អ្នក​បី‌បាច់‌រក្សា​អស់​ទាំង​បុត្រា​នៃ​អ័ហាប់​ថា


កាល​អ័ហា‌ស៊ីយ៉ា​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​៤២​ឆ្នាំហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​១​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា អ័ថា‌លា ជា​បុត្រី​អំរី